ព័ត៌មានអន្ដរជាតិ
ព្យុះ បោកបក់ចំ ចម្ការទុរេននៅថៃ ជ្រុះ ខូចផ្លែអស់ជាង ៤តោន, ម្ចាស់បានត្រឹម យកទៅបោះចោល
ផ្លែទុរេន ដែលគិតជាទម្ងន់រហូតទៅជាង ៤តោន បានជ្រុះធ្លាក់រាយប៉ាយពេញដី ដោយសារតែព្យុះខែប្រាំង វាយប្រហារខេត្តនគររាជសីមា ប្រទេសថៃ ខណៈម្ចាស់ចម្ការ បានត្រឹមអង្គុយយំ សោកស្តាយព្រោះថា ជិតដល់ថ្ងៃប្រមូលផលទៅហើយ មិនគួរជួបរឿងបែបនេះសោះ។

តាមការផ្សាយរបស់ Amarin TV នៅថ្ងៃចន្ទ ទី៤ ខែឧសភា ឆ្នាំ២០២៦, ចម្ការទុរេននៅស្រុក Soeng Sang ត្រូវព្យុះបោកបក់ចំ បណ្តាលឲ្យខ្ទេចខ្ទី ក្នុងរយៈពេលត្រឹម ១៥នាទីប៉ុណ្ណោះ។
គណនី Facebook ឈ្មោះ Arreeya Singphong ដែលអះអាងខ្លួនជាម្ចាស់ចម្ការ បានបង្ហោះរូបភាពនិងវីដេអូ ផ្លែទុរេន ជ្រុះពេញដីមានទាំងតូចទាំងធំ ហើយប្រមូលដាក់ជាគំនរ គរដូចភ្នំ ខណៈទុរេនទាំងនោះ សុទ្ធតែខូច ដោយមិនអាចយកទៅទទួលទានបានឡើយ ពោលគឺមានតែបោះចោលប៉ុណ្ណោះ។
រឿងនេះកើតឡើង ចំពេលប្រទេសថៃ កំពុងផ្ទុះការរិះគន់ បញ្ហាពាក់ព័ន្ធផ្លែទុរេន ដោយកសិករ បាននាំគ្នាស្តីបន្ទោស Influencers និងក្រសួងពាណិជ្ជកម្ម មិនសំចៃមាត់ រឿងលក់បង្ខូចតម្លៃទីផ្សារ។
ម្យ៉ាង ទុរេនថៃ ក៏ត្រូវបានអាជ្ញាធរចិន រកឃើញថា មានជ្រលក់សារធាតុគីមី ដែលបណ្តាលឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់សុខភាពអ្នកបរិភោគ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


