Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ប្រកាស​អាសន្ន ខណៈព្យុះភ្លៀង បន្តវាយប្រហារ ​៤៨ខេត្ត ​ចំណែក ​បាងកក​ ក៏រងផលប៉ះពាល់

បានផុស

នៅ

ប្រទេសថៃ បានប្រកាសអាសន្ន អំពីព្យុះភ្លៀងដ៏ធ្ងន់ធ្ងរ ដែលនឹងវាយប្រហារខេត្តចំនួន៤៨ ជាពិសេសខ្លាំងបំផុតគឺនៅប៉ែកខាងត្បូង ខណៈទីក្រុងបាងកក និងតំបន់ជុំវិញ ក៏រងផលប៉ះពាល់ផងដែរ។

(រូប៖ The Nation)

សារព័ត៌មាន The Nation បានដកស្រង់សេចក្តីប្រកាស របស់នាយកដ្ឋានឧតុនិយមថៃ ដែលព្រមាននៅថ្ងៃចន្ទ ទី៤ ខែឧសភា ឆ្នាំ២០២៦ ថា ខេត្តភាគខាងត្បូងដូចជា៖ Surat Thani, Nakhon Si Thammarat, Phatthalung, Songkhla, Pattani, Yala និង Narathiwat នឹងត្រូវប្រឈមហានិភ័យ វាយប្រហារដោយព្យុះភ្លៀងខ្លាំងជាងគេ ក៏ដូចជាខ្យល់កន្ត្រាក់ ​និងបាតុភូតផ្គររន្ទះ ផងដែរ។

ក្នុងសេចក្តីប្រកាសនោះ នាយកដ្ឋានខាងលើ ថែមទាំងព្រមានឲ្យពលរដ្ឋ កុំចេញទៅណាផ្តេសផ្តាស ពេលមេឃខ្មៅ ដើម្បីបង្ការគ្រោះថ្នាក់ ខណៈរលកសមុទ្រអាដាម៉ាន់ ក៏មានកម្ពស់ខ្ពស់ៗផងដែរ។

បាតុភូតនេះកើតឡើង បន្ទាប់ពីប្រទេសថៃ ទើបតែធូរស្រាលមិនទាន់បានប៉ុន្មានផង ពីព្យុះខែប្រាំងដ៏ខ្លាំង ដោយបំផ្លាញ និងបង្កផលប៉ះពាល់ ដល់សំណង់ហេដ្ឋារចនាសម្ព័ន្ធនានា។

(រូប៖ The Nation)

មិនមែនតែព្យុះទេ បើងាកទៅម្ខាងទៀតនៃប្រទេសថៃ រលកកម្តៅ ក៏កំពុងវាយប្រហារផងដែរ នៅតំបន់ប៉ែកខាងជើង និងកណ្តាល ហើយថែមទាំងមានការទាញសញ្ញាអាសន្នថា ប្រទេសនេះ នឹងកើតគ្រោះរាំងស្ងួត រយៈពេលវែង។

អាកាសធាតុក្តៅខ្លាំង ត្រូវបានកត់ត្រានៅខេត្ត Mae Hong Son, Chiang Mai, Chiang Rai, Phayao, Tak និង Phetchabun ដោយសីតុណ្ហភាពអប្បបរមា មានចន្លោះពី ២១–២៧ អង្សាសេ និងអតិបរមាពី ៣៥–៤១ អង្សាសេ។

ចំណែកនៅតំបន់កណ្តាលវិញ សីតុណ្ហភាពអប្បបរមាពី ២៤–២៧ អង្សាសេ និងអតិបរមាពី ៣៨–៤០ អង្សាសេ ត្រូវបានកត់ត្រានៅខេត្ត Lop Buri, Saraburi, Nakhon Sawan, Uthai Thani, Kanchanaburi, Ratchaburi និង Nakhon Pathom៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម