Connect with us

ព័ត៌មានជាតិ

រដ្ឋបាលរាជធានីហាមឃាត់ការផ្សាយពាណិជ្ជកម្ម និងកិច្ចសហការជាមួយឧស្សាហកម្មថ្នាំជក់

បានផុស

នៅ

អនុវត្តតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្នុងគោលបំណងរក្សាបាននូវការអភិវឌ្ឍធនធានមនុស្សឱ្យមានគុណភាពខ្ពស់ និងសុខភាពល្អ ដែលជាយុទ្ធោបករណ៍ដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសរយៈពេលវែង រដ្ឋបាលរាជធានីភ្នំពេញបានហាមឃាត់ការផ្សាយពាណិជ្ជកម្ម និងកិច្ចសហការជាមួយឧស្សាហកម្មថ្នាំជក់ និងអ្នកនាំចូល អ្នកផលិត និងចែកចាយផលិតផលដែលមានជាតិនីកូទីន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្តីណែនាំស្តីពីការហាមឃាត់ការផ្សាយពាណិជ្ជកម្ម និងកិច្ចសហការជាមួយឧស្សាហកម្មថ្នាំជក់ និងអ្នកនាំចូល អ្នកផលិត និងចែកចាយផលិតផលដែលមានជាតិនីកូទីនរបស់រដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា៖ អនុវត្តតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នៃនីតិកាលទី៧របស់រដ្ឋសភា ក្នុងគោលបំណងរក្សាបាននូវការអភិវឌ្ឍធនធានមនុស្សឱ្យមានគុណភាពខ្ពស់ និងសុខភាពល្អ ដែលជាទ្រព្យសកម្មជាតិ និងយុទ្ធោបករណ៍ដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសរយៈពេលវែង ក៏ដូចជាទប់ស្កាត់ បង្ការ ដោះស្រាយឱ្យបានទាន់ ពេលវេលា និងរក្សាការពារសណ្តាប់ធ្នាប់សង្គម ការពារសុខភាពសាធារណៈ ជាពិសេសមន្ត្រីរាជការ សិស្ស បុគ្គលិក សិក្សា រដ្ឋបាលរាជធានីភ្នំពេញសូមធ្វើការណែនាំដល់អង្គភាពចំណុះរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ សង្កាត់ និងម្ចាស់មូលដ្ឋានអាជីវកម្ម សេវាកម្មឯកជននៅរាជធានីភ្នំពេញ ត្រូវអនុវត្តដូចខាងក្រោម៖

១-មិនត្រូវផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ និងឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមី សម្រាប់ជក់ គ្រប់ប្រភេទ នៅគ្រប់ទីកន្លែង

២-មិនត្រូវចាប់ដៃគូសហការជាមួយឧស្សាហករថ្នាំជក់ និងអ្នកនាំចូល អ្នកផលិត អ្នកចែកចាយផលិតផល មានជាតិនីកូទីន ទោះក្នុងគោលបំណងណាមួយ ជាអាទិ៍ សកម្មភាពសប្បុរសធម៌ ព្រឹត្តិការណ៍កីឡា សិល្បៈផ្សេងៗ

៣-មិនត្រូវទទួលការឧបត្ថម្ភគាំទ្រ ឬចុះអនុស្សរណៈជាមួយឧស្សាហករថ្នាំជក់ និងអ្នកនាំចូល អ្នកផលិត អ្នកចែកចាយផលិតផលមានជាតិនីកូទីន

៤-មិនអនុញ្ញាតឱ្យផ្តល់ទីតាំង ឬទីធ្លា សម្រាប់រៀបចំកម្មវិធីផ្សព្វផ្សាយ ឬពិព័រណ៌របស់ឧស្សាហករថ្នាំជក់ និងអ្នកនាំចូល អ្នកផលិត អ្នកចែកចាយផលិតផលមានជាតិនីកូទីន៕

ដោយ ៖ ស្រីរ៏ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម