ព័ត៌មានអន្ដរជាតិ
ខណៈវិបត្តិនៅគុយបាកាន់តែអាក្រក់ ចិនជំរុញឱ្យអាមេរិកបញ្ចប់ទណ្ឌកម្មជាបន្ទាន់
បន្ទាប់ពីសហរដ្ឋអាមេរិក បានបិទការនាំចូលប្រេងទៅកាន់ប្រទេសគុយបា សេដ្ឋកិច្ចប្រទេសកោះនេះ ចួបវិបត្តិធ្ងន់ធ្ងរ។ ការណ៍នេះ ប្រទេសចិនជំរុញឱ្យទីក្រុងវ៉ាស៊ីនតោន បញ្ចប់ការហាមឃាត់ និងការដាក់ទណ្ឌកម្មរបស់ខ្លួនលើប្រទេសគុយបា ជាបន្ទាន់ ដោយលើកឡើងថា វិធានការដែលអាមេរិកអនុវត្តន៍លើប្រទេសកោះនេះ គឺខុសច្បាប់និងរំលោភយ៉ាងធ្ងន់ធ្ងរលើបទដ្ឋាននៃទំនាក់ទំនងអន្តរជាតិ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កំពុងស្វែងរកការដាក់សម្ពាធបន្ថែមទៀតលើរដ្ឋាភិបាលគុយបា បន្ទាប់ពីបណ្តេញអតីតមេដឹកនាំវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ ចេញពីដំណែង និងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយកាលពីថ្ងៃសុក្រ ដោយពង្រីកទណ្ឌកម្មរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងរដ្ឋាភិបាលគុយបា។ នេះបើយោងតាមមន្ត្រីសេតវិមានពីររូប ប្រាប់ភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ដោយឡែក រដ្ឋាភិបាលទីក្រុងប៉េកាំងឯណោះវិញ បានសម្តែងការគាំទ្រ ចំពោះគុយបា បន្ទាប់ពីភាពតានតឹងផ្ទុះឡើងនៅក្នុងខែមករា រវាងសហរដ្ឋអាមេរិកនិងគុយបា និងការចាប់ខ្លួនមេដឹកនាំវ៉េណេស៊ុយអេឡា លោក ម៉ាឌូរ៉ូ ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ប្រទេសគុយបាយូរមកហើយ។
ក្រសួងការបរទេសចិន លើកឡើងថា៖ « សហរដ្ឋអាមេរិកបានបង្កើនទណ្ឌកម្មឯកតោភាគីខុសច្បាប់ប្រឆាំងនឹងប្រទេសគុយបា។ វាជាការរំលោភយ៉ាងធ្ងន់ធ្ងរ លើបទដ្ឋានជាមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ»។
ក្រសួងការបរទេសចិន បានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ « ប្រទេសចិន […] ជំរុញឱ្យសហរដ្ឋអាមេរិកបញ្ចប់ការហ៊ុមព័ទ្ធ និងទណ្ឌកម្មប្រឆាំងនឹងប្រទេសគុយបា ជាពិសេសទម្រង់ណាមួយនៃសម្ពាធបង្ខិតបង្ខំ។ សហរដ្ឋអាមេរិកកំពុងរំលោភលើសិទ្ធិនិងការអភិវឌ្ឍរបស់ប្រជាជនគុយបា»។
ក្រសួងការបរទេសចិនសង្កត់ធ្ងន់ថា ប្រទេសចិនគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសគុយបា ក្នុងការរក្សាអធិបតេយ្យភាពនិងសន្តិសុខជាតិ ហើយប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងពីបរទេស៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៣ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


