ព័ត៌មានអន្ដរជាតិ
មនុស្ស ២នាក់ ធ្វើចត្តាឡីស័កនៅ អង់គ្លេស ខណៈអ្នកឆ្លង Hantavirus ក្នុងនាវា MV Hondius កើនដល់ ៥ករណី
មនុស្ស២នាក់ កំពុងធ្វើចត្តាឡីស័ក នៅប្រទេសអង់គ្លេស ព្រោះតែហានិភ័យឆ្លងមេរោគ Hantavirus ខណៈករណីឆ្លងលើនាវាទេសចរណ៍ MV Hondius កើនដល់ ៥ករណីហើយ។

តាមការផ្សាយរបស់ BBC នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភា ឆ្នាំ២០២៦, អ្នកទាំង២ កំពុងធ្វើចត្តាឡីស័ក ក្នុងផ្ទះខ្លួនឯង។ ពួកគេមិនចេញរោគសញ្ញាអ្វីទេ ប៉ុន្តែធ្លាប់មានប្រវត្តិជិះក្នុងនាវា MV Hondius តែបានចុះមកវិញ មុនពេលមានសេចក្តីរាយការណ៍ អំពីការផ្ទុះ Hantavirus នៅលើនោះ។
អ្នកទាំងពីរ បានចុះពីនាវា ពេលនាវាចូលចតនៅដែនកោះ St Helena ចន្លោះថ្ងៃ ២២-២៤ ខែមេសា ហើយចាកចេញពីទីក្រុង Johannesburg នៃប្រទេសអាហ្វ្រិកខាងត្បូង មកកាន់ចក្រភពអង់គ្លេស រួចក៏ជូនដំណឹងដល់អាជ្ញាធរទីក្រុង ឡុងដ៍ ពេលលេចឮព័ត៌មាន អំពីការផ្ទុះមេរោគ។

រឿងនេះកើតឡើង ស្របពេលអង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា ចំនួនអ្នកឆ្លងមេរោគ Hantavirus នៅលើនាវា MV Hondius បានកើនដល់ ៥ ករណីហើយ។ ករណីទាំងនេះ ត្រូវបានបញ្ជាក់ តាមរយៈការធ្វើតេស្តមន្ទីរពិសោធន៍ ដែលក្នុងនោះ រួមមានទាំងអ្នកដំណើរ ២ នាក់ ដែលត្រូវបានជម្លៀសចេញ ផងដែរ។
ពាក់ព័ន្ធរឿងនេះ WHO បានបង្ហាញក្តីបារម្ភរួចហើយ និងចាត់ទុកថា ជាករណីឆ្លងដ៏ច្រើន ប៉ុន្តែអំពាវនាវឲ្យគ្រប់គ្នា កុំទាន់ស្លន់ស្លោនិងជ្រួលច្របល់ ព្រោះហានិភ័យឆ្លងរាលដាលទ្រង់ទ្រាយធំ នៅមានកម្រិតទាបនៅឡើយ។

តាមពិតទៅ Hantavirus មិនមែនជាមេរោគថ្មីទេ ពោលគឺវាមានវត្តមាននៅលើភពផែនដី ជាយូរយារណាស់មកហើយ ហើយក៏ធ្លាប់ឆ្លងរាលដាល ក្នុងប្រទេសជាច្រើនផងដែរ។
យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់អាមេរិក (CDC), Hantavirus មានផ្ទុកនៅក្នុងខ្លួនសត្វកណ្តុរ។ ជាទូទៅ ការឆ្លងវីរុសនេះ កើតឡើងនៅពេល មេរោគចេញពីទឹកនោម លាមក ឬទឹកមាត់របស់សត្វកណ្តុរ រួចភាយទៅក្នុងអាកាស ហើយត្រូវមនុស្សដកដង្ហើមស្រូបចូល៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


