សន្តិសុខសង្គម
ជិត ៥ ខែ ខេត្តបន្ទាយមានជ័យ បង្ក្រាបបទល្មើស ONLINE SCAMS ១៥ ទីតាំង ឃាត់ខ្លួនជនបរទេសជាង ៤ ពាន់នាក់
យុទ្ធនាការបង្ក្រាប Online Scams ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃទី ១៨ ខែមករា រហូតដល់ថ្ងៃទី ០៦ ខែឧសភា បង្ក្រាបបាន ១៥ ទីតាំង ឃាត់ខ្លួនជនបរទេសសរុបចំនួន ៤ ៦៥៦ នាក់ មាន ១១ សញ្ជាតិ (ជនជាតិចិនច្រើនជាងគេ)។ ក្នុងនោះ ក៏មានជនជាតិថៃ ចំនួន ៦៣៥ នាក់ ត្រូវបានបញ្ជូនទៅកាន់ប្រទេសថៃវិញផងដែរ តាមច្រកអន្តរជាតិប៉ោយប៉ែត កាលពីពេលកន្លងទៅ។


នេះបើយោងតាមរបាយការណ៍សង្ខេបរបស់ លោកឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ ក្នុងឱកាសកិច្ចប្រជុំផ្សព្វផ្សាយផែនការ ស្តីពីការបន្តនិរន្តរភាពយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ជូនដល់អង្គភាព ពិសេសសមត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ដែលប្រារព្ធធ្វើឡើងនៅសាលប្រជុំ ក សាលាខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី ០៧ ខែឧសភា ឆ្នាំ ២០២៦។


ពាក់ព័ន្ធការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បញ្ជាក់ថា រដ្ឋបាលខេត្ត បានចេញលិខិតបិទទីតាំងទាំងស្រុង ចំពោះទីតាំងដែលរកឃើញថា បានប្រព្រឹត្តបទល្មើស និង សង្ស័យមានការប្រព្រឹត្តបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)។ ក្នុងនោះ ណែនាំជំរុញឲ្យសហការអនុវត្តការចុះបង្រ្កាបទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ធ្វើការឃាត់ខ្លួនជនល្មើស និង បញ្ជូនទៅស្ថាប័ន/អង្គភាពពាក់ព័ន្ធតាមនីតិវិធី។ សហការជិតស្និទ្ធជាមួយកម្លាំងអគ្គស្នងការនគរបាលជាតិ ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត ក្នុងការចុះត្រួតពិនិត្យទីតាំងពាក់ព័ន្ធលួចលាក់ប្រព្រឹត្តបទល្មើសអនឡាញនៅគ្រប់ទីតាំងទាំងអស់ក្នុងខេត្ត ជាពិសេសតំបន់ប៉ោយប៉ែត។


លោក កែវ វណ្ណថន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លើកឡើងថា បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាបញ្ហាស្មុគស្មាញសម្រាប់ពិភពលោកដែលត្រូវរួមគ្នាក្នុងការដោះស្រាយបង្ក្រាបឲ្យបាន ដើម្បីថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គមនៅក្នុងប្រទេសកម្ពុជា។
លោកបន្តថា បច្ចុប្បន្ន បទល្មើសនេះ ក្លាយជាបទល្មើសសកលមួយដែលបាននិងកំពុងគំរាមកំហែងដល់សន្តិសុខក្នុងតំបន់ និង សកលលោក ធ្វើឲ្យខូចខាតបាត់បង់ផ្នែកហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ។
លោកក៏បានផ្ដល់អនុសាសន៍សង្កត់ធ្ងន់ទៅដល់អាជ្ញាធរខេត្ត ស្រុក-ក្រុង ពិសេសកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវរួមសហការគ្នាធ្វើការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឲ្យដករឹសគល់ ដោយក្រុមនេះបានបំបែកខ្លួនពីក្រុមធំ មកជាក្រុមតូចៗ ដែលជាការប្រមូលផ្ដុំបង្កើនសកម្មភាព នៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីការពារកិត្តិយស ផលប្រយោជន៍ជាតិ ផល ប្រយោជន៍ប្រជាពលរដ្ឋ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈសង្គម បង្កើតបរិយាកាសសង្គមឲ្យកាន់តែល្អប្រសើរ សម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ៕
អត្ថបទ ៖ អេម ពៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


