Connect with us

សន្តិសុខសង្គម

អាជ្ញាធរមូលដ្ឋានខណ្ឌចំការមន-ទួលគោក បន្តបង្ក្រាបបទល្មើសបច្ចេកវិទ្យា រកឃើញជនបរទេសជាង ៥០នាក់ និងទីតាំងល្បែងស៊ីសងចំនួន ៦

បានផុស

នៅ

ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃសៅរ៍ទី៦ ខែមិថុនា ឆ្នាំ២០២៦ លោក ឯក ឃុនដឿន អភិបាលរងរាជធានី បានបន្តយុទ្ធនាការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋាន ចំនួន ៦ទីតាំង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការបញ្ជាក់របស់លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលសាលារាជធានីភ្នំពេញនាយប់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ បានឱ្យដឹងថា លោក ឯក ឃុនដឿន អភិបាលរងរាជធានី បានដឹកនាំក្រុមការងារដោយសហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌចំការមន បានចុះត្រួតពិនិត្យ និងបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ចំនួន ៦ទីតាំង ស្ថិតនៅតំបន់ផ្សារចិន ផ្លូវលេខ៧៨ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនបរទេសចំនួន ២នាក់ ដែលស្នាក់នៅដោយគ្មានលិខិតឆ្លងដែនត្រឹមត្រូវ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់។

លោកស្រី ដោ សម្ផស្ស បានបន្ថែមថា ក្រោមការយកចិត្តទុក អភិបាលរាជធានីភ្នំពេញ បានណែនាំដល់ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ត្រូវតែបន្តបំពេញការងារព្រមៗគ្នាដោយប្ដេជ្ញាថា នឹងលុបបំបាត់ឱ្យអស់នូវរាល់បទល្មើសផ្សេងៗ រាប់ទាំងល្បែងស៊ីសងគ្រប់ប្រភេទ ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងមូលដ្ឋានរបស់ខ្លួន។

ដោយឡែក សម្រាប់ខណ្ឌទួលគោក នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុក្រឹត្យលេខ០៣ អនក្រ.បក និងបទបញ្ជារបស់រាជរដ្ឋាភិបាល និងក្រោមការដឹកនាំរបស់អភិបាលរាជធានីភ្នំពេញ, លោក ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក បានដឹកនាំ និងប្រគល់ភារកិច្ចជូនគណៈអភិបាលខណ្ឌ ដឹកនាំកម្លាំងចុះរដ្ឋបាល និងស្រង់ស្ថិតិជនបរទេសនៅតាមបុរី សណ្ឋាគារ ខុនដូ អាផាតមិន ការដ្ឋានសំណង់ អគារស្នាក់នៅរួម ផ្ទះសំណាក់ និងផ្ទះជួល ។

ប្រតិបត្តិការនេះបានចុះត្រួតពិនិត្យទីតាំងសរុបចំនួន ១៥កន្លែង តាមសង្កាត់ទាំង១០ និងរកឃើញជនបរទេសស្នាក់នៅសរុប ៥៣នាក់ ក្នុងនោះស្ត្រី ៤២នាក់ និងចំនួន ៥សញ្ជាតិផ្សេងគ្នា។ ឯការត្រួតពិនិត្យបង្ហាញថា ជនបរទេសទាំងអស់នោះមានលិខិតឆ្លងដែន និងទិដ្ឋាការត្រឹមត្រូវ៕ អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម