ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ ព្រមានវាយប្រហារ អង់គ្លេសនិងបារំាង ដែលបញ្ជូននាវាចម្បាំងទៅច្រក Hormuz
អ៊ីរ៉ង់ព្រមានចក្រភពអង់គ្លេស និងបារាំង នៅថ្ងៃអាទិត្យថា កងកម្លាំងប្រដាប់អាវុធរបស់អ៊ីរ៉ង់នឹងចាប់ផ្តើមឆ្លើយតបយ៉ាងម៉ឺងម៉ាត់ និងភ្លាមៗ ចំពោះនាវាចម្បាំងណាមួយដែលត្រូវបញ្ជូនទៅច្រកសមុទ្រហ័រមូស (Hormuz) បន្ទាប់ពីទីក្រុងឡុងដ៍ បានបញ្ជូននាវាមួយគ្រឿងទៅកាន់ច្រកសមុទ្រនេះ។ នេះបើយោងតាមសារព័ត៌មានមជ្ឈិមបូព៌ា Middle East Eye ផ្សាយកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ។
អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Kazem Gharibabadi បង្ហោះសារនៅលើបណ្តាញសង្គម X ថា៖ « យើងសូមរំឭកពួកគេ [បារាំងនិងអង់គ្លេស] ថា ទាំងក្នុងសម័យសង្គ្រាមនិងសម័យសន្តិភាពមានតែសាធារណរដ្ឋអ៊ីរ៉ង់ប៉ុណ្ណោះ ដែលអាចបង្កើតសន្តិសុខនៅក្នុងច្រកសមុទ្រនេះបាន ហើយយើងនឹងមិនអនុញ្ញាតឱ្យប្រទេសណាមួយជ្រៀតជ្រែកក្នុងបញ្ហានេះនោះទេ»។

គួរបញ្ជាក់ថា ចក្រភពអង់គ្លេសនិងបារាំងកំពុងដឹកនាំកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើតសម្ព័ន្ធភាពអន្តរជាតិក្នុងការធានាថាច្រកសមុទ្រហ័រមូសមានសុវត្ថិភាព។
ក្រសួងការពារជាតិចក្រភពអង់គ្លេសបានប្រកាសកាលពីថ្ងៃសៅរ៍ថា ខ្លួននឹងបញ្ជូននាវាពិឃាតមួយគ្រឿងទៅកាន់មជ្ឈិមបូព៌ា ដោយអះអាងថា នាវានោះនឹងពង្រឹងទំនុកចិត្តក្នុងចំណោមការដឹកជញ្ជូនពាណិជ្ជកម្មនិងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងបោសសម្អាតមីន ពេលអរិភាពបញ្ចប់។
អ្នកនាំពាក្យក្រសួងការពារជាតិអង់គ្លេសប្រាប់ AFP ថា៖ « ការដាក់ពង្រាយនាវាចម្បាំង HMS Dragon គឺជាផ្នែកមួយនៃការធ្វើផែនការប្រកបដោយប្រុងប្រយ័ត្នដែលនឹងធានាថាចក្រភពអង់គ្លេសបានត្រៀមខ្លួនរួចជាស្រេច ក្នុងនាមជាផ្នែកមួយនៃសម្ព័ន្ធភាពពហុជាតិសាស្រ្តដឹកនាំរួមគ្នាដោយចក្រភពអង់គ្លេសនិងបារាំង ដើម្បីធានាសុវត្ថិភាពច្រកសមុទ្រ [Hormuz] ពេលមានលក្ខខណ្ឌដែលត្រូវអនុញ្ញាត»។
យ៉ាងណាជុំវិញបញ្ហានេះ ប្រធានាធិបតីបារាំង លោក Emmanuel Macron បញ្ជាក់កាលពីថ្ងៃអាទិត្យថា៖ « ប្រទេសបារាំងមិនដែលគិតទុកជាមុនពីការដាក់ពង្រាយកងទ័ពជើងទឹកនៅច្រកសមុទ្រ Hormuz ទេ ប៉ុន្តែផ្ទុយទៅវិញវាគឺជាបេសកកម្មសន្តិសុខដែលនឹងត្រូវបានសម្របសម្រួលជាមួយអ៊ីរ៉ង់»៕
ប្រែដោយ៖ ណឺ មិនា
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


