ព័ត៌មានអន្ដរជាតិ
លោក ត្រាំ ដឹកដៃមហាសេដ្ឋីល្បីៗ ទៅចរចារឿងរកស៊ីធំៗ នៅស្រុកចិន
នៅក្នុងដំណើរទៅកាន់ទីក្រុងប៉េកាំង លើកនេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ មិនបានទៅតែម្នាក់ឯងនោះទេ ប៉ុន្តែលោកបាននាំយកមេដឹកនាំក្រុមហ៊ុនយក្សៗរបស់អាមេរិកចំនួន ១៦រូប ទៅជាមួយផងដែរ ដើម្បីជួបពិភាក្សាជាមួយលោកប្រធានាធិបតីចិន ស៊ី ជិនពីង។

យោងតាមសារព័ត៌មាន UPI កាលពីថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២៦ សេតវិមាន បានបញ្ចេញបញ្ជីឈ្មោះអ្នកជំនួញខ្លាំងៗទាំងនោះ ដែលក្នុងនោះរួមមានទាំង លោក Elon Musk ម្ចាស់ក្រុមហ៊ុន Tesla និង លោក Tim Cook មេធំរបស់ Apple រួមទាំងថ្នាក់ដឹកនាំមកពីក្រុមហ៊ុនល្បីៗផ្សេងទៀត ដូចជា Boeing និង BlackRock ជាដើម។
ទោះបីជាមេដឹកនាំក្រុមហ៊ុន Cisco មិនអាចចូលរួមបាន ប៉ុន្តែលោក ត្រាំ នៅតែមានជំនួយការផ្នែកសេដ្ឋកិច្ចយ៉ាងក្រាស់ក្រែលមកពីក្រុមហ៊ុនបច្ចេកវិទ្យា និងធនាគារធំៗជាច្រើនទៀត ដូចជា Meta, Goldman Sachs, Mastercard និង Visa ជាដើម។ វត្តមានរបស់មហាសេដ្ឋី និងអ្នកគ្រប់គ្រងក្រុមហ៊ុនទាំងនេះ គឺដោយសារតែពួកគេសុទ្ធតែមានមុខជំនួញធំៗ កំពុងដំណើរការនៅក្នុងប្រទេសចិន ដែលតម្រូវឱ្យមានការជជែកគ្នាឱ្យបានច្បាស់លាស់ ដើម្បីផលប្រយោជន៍សេដ្ឋកិច្ច។
នៅក្នុងជំនួបដ៏សំខាន់ក្នុងសប្តាហ៍នេះទៀតសោត លោក ត្រាំ មានគម្រោងជជែកអំពីបញ្ហាធំៗជាច្រើន រាប់តាំងពីរឿងពាណិជ្ជកម្ម បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) បញ្ហាកោះតៃវ៉ាន់ រហូតដល់រឿងសង្គ្រាមនៅអ៊ីរ៉ង់។ អ្វីដែលពិសេសនោះ គឺលោកចង់បង្កើតក្រុមប្រឹក្សាវិនិយោគ និងពាណិជ្ជកម្មរួមគ្នាជាមួយចិន ដើម្បីឱ្យការរកស៊ីរវាងប្រទេសទាំងពីរមានភាពរលូន និងចំណេញកាន់តែច្រើន។
បន្ថែមពីនោះ លោក ត្រាំ បានប្រាប់ថា ការរកស៊ីជាមួយចិននៅពេលនេះ គឺជាការរកស៊ីដែលឆ្លាតវៃបំផុត។ លោកបានបញ្ជាក់ដោយក្តីជឿជាក់ថា កាលពីមុន អាមេរិកហាក់ដូចជាចាញ់ប្រៀបគេ ក្នុងរឿងជំនួញ ក្រោមការដឹកនាំរបស់ប្រធានាធិបតីមុនៗ ប៉ុន្តែសម្រាប់ពេលនេះ លោកយល់ថា អាមេរិកកំពុងដើរលើផ្លូវត្រូវ និងអាចរកចំណូលបានយ៉ាងច្រើនសន្ធឹកសន្ធាប់ពីទីផ្សារប្រទេសចិនវិញ៕

ប្រែសម្រួល៖ ឈាង
-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៧ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១៤ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


