កីឡា
សមិទ្ធផលសំខាន់ ៧ សម្រាប់ Kwame Peprah រដូវកាលដំបូងនៅកម្ពុជា
ខ្សែប្រយុទ្ធសញ្ជាតិហ្គាណា Kwame Peprah បានក្លាយជាកីឡាករបាល់ទាត់ដែលទទួលបានជោគជ័យជាងគេបំផុតនៅក្នុងលីគបាល់ទាត់កំពូលកម្ពុជា រដូវកាលដំបូង បន្ទាប់ពីរូបគេបានឈ្នះពានជាក្រុម និងពានរង្វាន់ឯកត្តជនជាច្រើន។

ខ្សែប្រយុទ្ធ Kwame Peprah បានចាកចេញពីក្លិបឥណ្ឌា Kerala Blasters និងបានចូលរួមជាមួយ ព្រះខ័នរាជស្វាយរៀង កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ ២០២៥។ សម្រាប់រដូវកាលដំបូងនៅក្នុងប្រទេសកម្ពុជា រូបគេកំពុងទទួលបានជោគជ័យលើសពីការរំពឹងទុក។

សមិទ្ធផលសំខាន់ៗចំនួន ៧ សម្រាប់ Kwame Peprah នៅព្រះខ័នរាជស្វាយរៀង រដូវកាលដំបូង។ ទី១ កីឡាករ Kwame Peprah បានជួយឲ្យឈ្នះពានរង្វាន់បើករដូវកាល ២០២៥-២៦ គឺ ខេមបូឌានស៊ុបភើខាប់ ដែលជាជើងឯក ២ លើកជាប់គ្នាសម្រាប់ ព្រះខ័នរាជស្វាយរៀង។ ទី២. រូបគេបានជួយក្រុមព្រះខ័នរាជស្វាយរៀង ឈ្នះ ជើងឯកលីគបាល់ទាត់កំពូល កម្ពុជា។ ទី៣ រូបគេបានឲ្យក្លិបទទួលបានចំណាត់ថ្នាក់លេខ ២ ពានរង្វាន់អាស៊ី AFC Challenge League។

ទី៤ Kwame Peprah បានឈ្នះពានរង្វាន់កីឡាករល្អបំផុតប្រចាំរដូវកាលនៃខេមបូឌានបូឌាព្រីមៀរលីគ។ ទី៥ រូបគេបានឈ្នះពានស្បែកជើងមាស ក្នុងនាមជាកីឡាកររកបានគ្រាប់បាល់ច្រើនជាងគេចំនួន ២៤ ក្នុងលីគកំពូលកម្ពុជា។ ទី៦ រូបគេបានឈ្នះពានកីឡាករជម្រើស ១១ ល្អបំផុតប្រចាំរដូវកាល។

ទី៧ កីឡាករសញ្ជាតិហ្គាណារូបនេះ បានឈ្នះពានស្បែកជើងមាស ក្នុងពានរង្វាន់អាស៊ី AFC Challenge League ដោយរកបាន ៨ គ្រាប់ ដែលបានក្លាយជាកីឡាករមកពីលីគកម្ពុជាដំបូងគេបានឈ្នះពានកម្រិតអាស៊ី។

បន្ថែមលើនេះ រូបគេកំពុងស្ថិតនៅលើផ្លូវជួយឲ្យក្រុមឆ្ពោះទៅរកការឈ្នះពានរង្វាន់សម្តេចអគ្គមហាសេនាបតី ហ៊ុន សែន លើកទី១៩ មួយទៀត៕

សមិទ្ធផលសំខាន់ៗ
- ពាន ខេមបូឌានស៊ុបភើខាប់
- ពាន ខេមបូឌានព្រីមៀរលីគ
- ចំណាត់ថ្នាក់លេខ ២ ពានអាស៊ី AFC Challenge League
- ពានកីឡាករល្អបំផុត ប្រចាំរដូវកាលខេមបូឌានព្រីមៀរលីគ
- ពាន ស្បែកជើងមាស AFC Challenge League
- ពាន ស្បែកជើងមាស ខេមបូឌានព្រីមៀរលីគ
- ពានកីឡាករ ១១ នាក់ល្អបំផុតប្រចាំរដូវកាលខេមបូឌានព្រីមៀរលីគ

អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


