កីឡា
ក្រុមហ្វីលីពីន និងឥណ្ឌូណេស៊ី ត្រូវជម្រុះ ខណៈ ភ្នំពេញក្រោន ឡើងវគ្គចែកពូល ដូចព្រះខ័នរាជស្វាយរៀង ពាន AFC2
ការប្រកួតពានរង្វាន់ AFC Champions League Two ប្រចាំតំបន់ អាស៊ីខាងកើត គឺក្លិបត្រូវប្រកួតជម្រុះ playoff នៅសល់តែក្លិបជើងឯកលីគ ហ្វីលីពីន និង ឥណ្ឌូណេស៊ី ប៉ុណ្ណោះ ខណៈក្រុម ភ្នំពេញក្រោន របស់ កម្ពុជា ត្រូវបានកំណត់ឡើងទៅវគ្គចែកពូលដោយស្វ័យប្រវត្តិជាមួយក្រុម ព្រះខ័នរាជស្វាយរៀង។

ដើមឡើយ សហព័ន្ធបាល់ទាត់ទ្វីប អាស៊ី (AFC) បានកំណត់កៅអីឱ្យ កម្ពុជា តែ ១ កៅអីកន្លះប៉ុណ្ណោះក្នុងពាន AFC2 ដែលមានន័យ ថា ក្រុមជើងឯកលីគទទួលបាន ១ កៅអីនៅវគ្គចែកពូល និងក្រុមលេខ ២ ក្នុងលីគត្រូវប្រកួតជម្រុះ playoff។

ទោះបីជាយ៉ាងណា កាលពីថ្ងៃ ពុធ ទី ១០ ខែ មិថុនា ឆ្នាំ ២០២៦ ក្លិប ភ្នំពេញក្រោន បានប្រកាសជាផ្លូវការ ថា ពួកគេទទួលបានកៅអីឡើងទៅវគ្គចែកពូលដោយស្វ័យប្រវត្តិ ពោលគឺពុំមានការប្រកួតជម្រុះឡើយ។ ដូច្នេះ ក្រុមតំណាង កម្ពុជា នឹងមាន ២ ក្រុម ដើម្បីចូលប្រកួតនៅវគ្គសន្សំពិន្ទុក្នុងពូលពាន AFC2 រដូវកាលថ្មី ២០២៦-២០២៧។

ងាកទៅមើលការប្រកួតជម្រុះ playoff វិញ គឺគិតត្រឹមពេលនេះ នៅសល់ត្រឹមតែ ២ ក្រុមប៉ុណ្ណោះ ក្នុងនោះមានក្រុមជើងឯកលីគ ឥណ្ឌូណេស៊ី Persib Bandung និងក្រុមជើងឯកលីគ ហ្វីលីពីន Manila Digger។ ការប្រកួតជម្រុះ playoff រវាងក្រុមទាំង ២ នឹងធ្វើឡើងចំនួន ១ ជើង ដែលនឹងធ្វើនៅថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០២៦។

គួរបញ្ជាក់ ថា ការប្រកួតពាន AFC2 រដូវកាល ២០២៦-២០២៧ នេះ នឹងចាប់ផ្តើមពីខែ កញ្ញា ឆ្នាំ ២០២៦ រហូតដល់ខែ ឧសភា ឆ្នាំ ២០២៧៕

អត្ថបទ៖ សេម កុសល
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


