កីឡា
ក្រោយឈ្នះពាន ៣ ក្លិបព្រះខ័នរាជស្វាយរៀង បន្តកុងត្រាលោកគ្រូ McConkey ដល់ឆ្នាំ ២០២៨
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានបន្តកុងត្រាដល់លោកគ្រូបង្វឹក Mathew McConkey រហូតដល់ឆ្នាំ ២០២៨ បន្ទាប់ពីគ្រូបង្វឹករូបនេះបានដឹកនាំក្លិបរដូវកាលដំបូងក្នុងនាមជាគ្រូបង្គោលទទួលបានជោគជ័យយ៉ាងធំធេង។

លោក Matthew McConkey ត្រូវបានក្លិបព្រះខ័នរាជស្វាយរៀង តែងតាំងជាគ្រូបង្គោលកាលពីថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២៥ បន្តពីលោក Pep Munoz ដែលបានចាកចេញ។ បុរសសញ្ជាតិអៀរឡង់រូបនេះមានភារកិច្ចសំខាន់ចំនួន ៥ ក្នុងការដឹកនាំក្លិប ព្រះខ័នរាជស្វាយរៀង រដូវកាលដំបូង គឺ ពានបើករដូវកាល ខេមបូឌានស៊ុបភើខាប់, ពានលីគបាល់ទាត់កំពូលកម្ពុជា និងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំងពានអន្តរជាតិ AFC Challenge League និងពានក្លិបអាស៊ាន ASEAN Club Championship។

ជាលទ្ធផល លោកបានដឹកនាំ ព្រះខ័នរាជស្វាយរៀង បានឈ្នះជើងឯកក្នុងស្រុកទាំង ៣ តែម្តងគឺ ខេមបូឌានស៊ុបភើខាប់ ពានលីគបាល់ទាត់កំពូលកម្ពុជា និងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងទទួលបានចំណាត់ថ្នាក់លេខ ២ ពានអាស៊ី AFC Challenge League ខណៈពានក្លិបអាស៊ាន ASEAN Club Championship ស្ថិតនៅចំណាត់ថ្នាក់លេខ ៣ ក្នុងពូល។

សម្រាប់ខ្លួនលោកផ្ទាល់ McConkey បានឈ្នះពានរង្វាន់គ្រូបង្វឹកល្អបំផុត ២ ក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន និង លីគបាល់ទាត់កំពូលកម្ពុជា។

ពេលនេះ លោកទទួលបានការផ្តល់ទំនុកចិត្តរយៈពេល ២ ឆ្នាំទៀត ស្របពេលរដូវកាលថ្មី ២០២៦-២៧ ក្លិប ព្រះខ័នរាជស្វាយរៀង រឹតតែធ្វើការងារធ្ងន់តាមរយៈពានរង្វាន់ក្នុងស្រុកទាំង ៣ និងពានរង្វាន់អន្តរជាតិ ២ គឺ AFC Champions League Two និង ASEAN Club Championship៕

អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


