Connect with us

កីឡា

Takaki ទម្លាយ ថា បានបដិសេធក្លិបមួយចំនួន មុន​ចូលរួមជាមួយ ព្រះខ័នរាជស្វាយរៀង ​ដោយ​កត្តាធំ ២

បានផុស

នៅ

ខ្សែការពារជនជាតិ ជប៉ុន សញ្ជាតិ ខ្មែរ កីឡាករ Takaki Ose បានទម្លាយបានហេតុផលធំ ២ នៅពីក្រោយការសម្រេចចិត្តចូលរួមជាមួយក្រុម ព្រះខ័នរាជស្វាយរៀង នៅរដូវកាល ២០២៦-២០២៧។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅព្រឹកថ្ងៃ សុក្រ ទី ១២ ខែ មិថុនា ឆ្នាំ ២០២៦ ក្លិបព្រះខ័នរាជស្វាយរៀង បានប្រកាសជាផ្លូវការ ក្នុងការនាំចូលខ្សែការពារ Takaki មកចូលរួមជាមួយក្លិបនៅរដូវកាលថ្មី។ នេះជាក្លិបកម្ពុជាទី ៣ ហើយ ដែលខ្សែការពារវ័យ ៣០ ឆ្នាំបានលេង បន្ទាប់ពី ២ ក្លិបដំបូងរូបគេលេងនៅ អង្គរថាយហ្គឺរ និង ភ្នំពេញក្រោន។

បន្ទាប់ពីចូលរួមជាមួយក្លិប ព្រះខ័នរាជស្វាយរៀង Takaki បានទម្លាយ ថា រូបគេត្រូវបានក្លិបមួយចំនួនទាក់ទងមកផងដែរ ក្រោយចែកផ្លូវជាមួយក្លិប BG Pathum ប៉ុន្តែចុងក្រោយ កីឡាករបានសម្រេចចិត្តចូលរួមជាមួយក្រុមជើងឯកលីគកំពូល កម្ពុជា ដោយសារមើលឃើញ ថា ទីនេះជាក្លិបធំមួយនៅ កម្ពុជា ហើយមានប្រព័ន្ធលេងត្រូវនឹងការលេងរបស់រូបគេផ្ទាល់។

ថ្លែងនៅក្នុងកិច្ចសម្ភាសជាមួយក្លិប កីឡាករជម្រើសជាតិ កម្ពុជា បាននិយាយដូច្នេះ ថា៖ «ជាដំបូង ខ្ញុំសប្បាយចិត្ត ដែលបានមកទីនេះ។ ទីនេះជាក្រុមធំមួយនៅក្នុងប្រទេស កម្ពុជា។ ដូច្នេះ ខ្ញុំទន្ទឹងរង់ចាំរដូវកាលថ្មីខាងមុខនេះ ដែលយើងនឹងត្រូវលេងពានរង្វាន់អន្តរជាតិ ដូចជាពាន Shopee Cup និងពាន AFC Champions League Two»

កីឡាករបានបន្ថែមទៀត ថា៖ «នៅពេលខ្ញុំចាកចេញពីលីគប្រទេស ថៃ។ មានក្រុមមួយចំនួនបានទាក់ទងមកខ្ញុំ។ ហើយខ្ញុំក៏បានសម្រេចចិត្តចូលរួមជាមួយក្រុម ព្រះខ័នរាជស្វាយរៀង ពីព្រោះដូចអ្វីដែលខ្ញុំបានលើកឡើងអ៊ីចឹង ជាក្រុមដ៏ធំមួយនៅក្នុងប្រទេស កម្ពុជា។ ក្រុមមានទម្រង់លេងមួយ ដែលខ្ញុំគិតថា ខ្ញុំអាចសម្របខ្លួនបានច្រើនជាងមុន។ ខ្ញុំអាចបង្ហាញអ្វី ដែលខ្ញុំមាន។ ដូច្នេះបានជាខ្ញុំសម្រេចចិត្តចូលរួមជាមួយក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង»

គួរបញ្ជាក់ផងដែរ ថា នេះជាកីឡាករចំណូលថ្មីទី ១ ដែល ព្រះខ័នរាជស្វាយរៀង ចុះកុងត្រានៅរដូវកាលនេះ ដើម្បីត្រៀមខ្លួនក្នុងការប្រជែងពានក្នុងស្រុក ក៏ដូចជាពានរង្វាន់អន្តរជាតិ ASEAN Club Championship Shopee Cup និងពាន AFC Champions League Two៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម