ព័ត៌មានអន្ដរជាតិ
ត្រាំ ពិបាកចិត្ត! ចង់ទៅការកូនប្រុស តែបារម្ភរវល់រឿងសង្គ្រាមអ៊ីរ៉ង់ និងខ្លាចព័ត៌មានវាយប្រហារ
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២៦ បានទម្លាយប្រាប់អ្នកយកព័ត៌មាននៅសេតវិមានថា លោកនឹងព្យាយាមឆ្លៀតពេល ទៅចូលរួមពិធីមង្គលការរបស់កូនប្រុសច្បងរបស់លោក នៅកោះ Bahamas នាចុងសប្តាហ៍នេះ តែក៏បានព្រមានទុកមុនថា លោកក៏អាចនឹងមិនមានវត្តមានដែរ ដោយសារតែជាប់រវល់ខ្លាំងជាមួយបញ្ហាជម្លោះដ៏ក្តៅគគុកនៅក្នុងប្រទេសអ៊ីរ៉ង់ និងកិច្ចការងាររដ្ឋសំខាន់ៗផ្សេងទៀត។

ប្រភពជាច្រើន បានបង្ហើបឱ្យសារព័ត៌មាន Just the News ដឹងថា លោក ដូណាល់ ត្រាំ ជេអ៊រ (Donald Trump Jr.) ដែលជាកូនប្រុសច្បងរបស់លោកប្រធានាធិបតី គ្រោងនឹងរៀបការជាមួយគូដណ្តឹងគឺ នាង បេតធីណា អ៊ែនឌើរសិន (Bettina Anderson) ដែលជាតារាហាយសូដ៏ល្បីម្នាក់នៅតំបន់ Palm Beach។ ពិធីមង្គលការនេះ នឹងត្រូវរៀបចំឡើងជាលក្ខណៈតូចតាច និងឯកជនបំផុត នៅលើកោះផ្ទាល់ខ្លួនមួយ នាថ្ងៃសៅរ៍ សប្ដាហ៍នេះ។
នៅក្នុងកិច្ចសម្ភាសន៍ លោកប្រធានាធិបតី ត្រាំ មិនបានបញ្ចេញមតិយោបល់អ្វីច្រើន ជុំវិញកូនប្រសារថ្មីនោះទេ ប៉ុន្តែលោកបានបង្ហាញក្តីសង្ឃឹមថា អ្នកទាំងពីរ នឹងមានជីវិតអាពាហ៍ពិពាហ៍ដ៏មានសុភមង្គល។ លោក ត្រាំ បានថ្លែងទាំងទឹកមុខស្ទាក់ស្ទើរថា កូនប្រុសរបស់លោកពិតជាចង់ឱ្យលោកទៅចូលរួមណាស់ ហើយលោកក៏ចង់ទៅដែរ ប៉ុន្តែពេលវេលាខុសទាស់ខ្លាំងណាស់ ព្រោះលោកកំពុងជាប់ដៃដោះស្រាយវិបត្តិធំជាមួយអ៊ីរ៉ង់ និងរឿងរ៉ាវជាច្រើនទៀត។ លោកបាននិយាយលេងសើចលាយឡំនឹងការអាក់អន់ចិត្តថា រឿងនេះលោកធ្វើមួយណាក៏ខុសដែរ បើលោកទៅចូលរួម ក៏ត្រូវពួកសារព័ត៌មានក្លែងក្លាយ (Fake News) រិះគន់ជាន់ពន្លិច ហើយបើលោកមិនទៅ ក៏ត្រូវពួកនោះវាយប្រហារដដែល។
គួររំលឹកផងដែរថា លោក ត្រាំ ជេអ៊រ បានប្រកាសភ្ជាប់ពាក្យជាមួយស្រីស្អាតហាយសូ កាលពីខែធ្នូកន្លងទៅ។ ទោះជាយ៉ាងណា ពិធីមង្គលការថ្មីនេះ បានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអតីតភរិយាដំបូងរបស់លោកគឺ នាង វ៉ានីសា ត្រាំ (Vanessa Trump) បានទម្លាយឱ្យដឹងថា នាងត្រូវបានគ្រូពេទ្យពិនិត្យឃើញមានជំងឺមហារីកដោះ។ មកទល់ពេលនេះ គេនៅមិនទាន់ដឹងច្បាស់ថា មានសមាជិកគ្រួសារណាខ្លះ នឹងទៅចូលរួមក្នុងពិធីការនេះនៅឡើយទេ ប៉ុន្តែបើតាមដឹង លោក ត្រាំ ជេអ៊រ និងអតីតភរិយា វ៉ានីសា មានកូនៗជាមួយគ្នាប្រាំនាក់ ដែលអាចនឹងមានវត្តមានក្នុងថ្ងៃពិសេសរបស់ឪពុកពួកគេ៕
ប្រែសម្រួល៖ ឈាង
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


