ព័ត៌មានជាតិ
មហាវិថីសម្តេចតេជោក្រុងក្រចេះ កាន់តែលេចសម្រស់ទាក់ភ្នែក ជាមួយដើមផ្កា កូនឈេី អំពូលភ្លើងត្រូវបានដាំ និងបំពាក់នៅតាមដងផ្លូវ
ផ្លូវមហាវិថីសម្តេចតេជោស្ថិតក្នុងសង្កាត់អូរឫស្សី និងសង្កាត់ក្រចេះ ក្នុងក្រុងក្រចេះ កាន់តែមានសម្រស់ស្រស់ស្អាតក្រោយអាជ្ញាធរបានរៀបចំដាំដើមផ្កា កូនឈេីចម្រុះ រៀបចំអំពាក់អំពូលភ្លើង និងគំនូសស្លាកចរាចរណ៍សម្រាប់រថយន្ត ម៉ូតូ និងការរៀបចំផ្លូវសម្រាប់អ្នកថ្មើជើងសម្រេចរួចរាល់ជាស្ថាពរ។
ការរៀបចំតុបតែងកែលំអរតាមដងផ្លូវមហាវិថីសម្តេចតេជោនេះ ដើម្បីលើកកម្ពស់សោភ័ណភាពផ្លូវឲ្យកាន់តែស្រស់ស្អាត ប្លែកភ្នែកគួរជាទីចាប់អារម្មណ៍ និងមានសុវត្ថិភាពក្នុងការបើកបរនាពេលយប់ផងដែរ។

មហាវិថីដ៏ធំទូលាយនេះមានប្រវែងប្រមាណជាង ៥ គីឡូម៉ែត្រ ដែលត្រូវបានស្ថាបនាពង្រីកពី ២ ទៅជាផ្លូវ ៤ គន្លងទៅមក ជាប្រភេទផ្លូវក្រាលកៅស៊ូ AC ពុះចែកទ្រូងផ្លូវដោយសួនច្បារ មានដាំដើមផ្កា កូនឈើចម្រុះ មានបំពាក់អំពូលភ្លើងបំភ្លើផ្លូវនាពេលរាត្រី និងមានគំនូស ស្លាកចរាចរណ៍ ថែមទាំងមានការរៀបំឲ្យមានផ្លូវសម្រាប់អ្នកថ្មើជើង ដើម្បីដើរហាត់ប្រាណ និងដើរកំសាន្តនាពេលល្ងាចផងដែរ។



លោក ឈឺន រិទ្ធ ចៅសង្កាត់អូរឫស្សី ក្នុងក្រុងក្រចេះបានឲ្យដឹងថា គម្រោងស្ថាបនាផ្លូវមហាវិថីសម្តេចតេជោ ហ៊ុន សែន ស្ថិតក្នុងគម្រោងផ្លូវតភ្ជាប់ក្រវ៉ាត់ក្រុងក្រចេះ ដែលតភ្ជាប់ពីចំណុចគល់ស្ពានឆ្លងកាត់ទន្លេមេគង្គក្រចេះ ត្រើយខាងកើត មកចំណុចរង្វង់មូលខ្លាស្ទុះ និងតភ្ជាប់ពីរង្វង់មូលខ្លាស្ទុះមករង្វង់មូលព្រាបសរ។
កាលពីពីពេលកន្លងទៅថ្មីៗនេះ លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យមើលទីតាំងតាមដងផ្លូវ ដើម្បីត្រៀមដាំដើមក្ងោក និងដើមជើងគោបន្ថែមទៀត ដើម្បីបន្ថែមសោសោភ័ណភាពតាមផ្លូវថ្មីខេត្ត និងសងខាងគល់ស្ពានឆ្លងទន្លេមេគង្គក្រចេះ ក្នុងស្រុកចិត្របុរី និងស្រុកព្រែកប្រសព្វ នៃខេត្តក្រចេះ៕


អត្ថបទ៖ ប្រុញ វិធិន
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


