ព័ត៌មានជាតិ
កូនកៅស៊ូលួចដាំថ្មីៗនៅក្នុងតំបន់ព្រៃឡង់ មន្ត្រីឧទ្យានុរក្ស និងសមត្ថកិច្ចស្រុកសំបូរ ចុះដកនិងឈូសកម្ទេចចោល
មន្ត្រីឧទ្យានុរក្សសហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកសំបូរ ខេត្តក្រចេះបានចុះធ្វើការទប់ស្កាត់ បង្ក្រាបបទល្មើសធម្មជាតិ ដោយដកបំផ្លាញចោលកូនកៅស៊ូ និងកូនស្វាយចន្ទី ដែលទើបនឹងដាំ ក្រោយពីក្រុមឈ្មួញបានធ្វើការឈូសឆាយដីព្រៃរបស់រដ្ឋ ក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ស្ថិតក្នុងភូមិសាស្ត្រឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។
ប្រតិបត្តិការនេះ ធ្វើឡើងកាលពីចុងសប្តាហ៍កន្លងទៅថ្មីៗនេះ ដោយប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ បានចាត់អោយមន្ត្រីឧទ្យានុរក្ស សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុក ក្រោយពីមានសេចក្តីរាយការណ៍ថា មានក្រុមឈ្មួញបានធ្វើសកម្មភាពយកកូនកៅស៊ូ និងកូនស្វាយចន្ទីជាច្រើន សម្រុកដាំ ដោយមានត្រាក់ទ័រកំពុងតែឈូសឆាយ និងភ្ជួរបណ្ដើរដាំដំណាំបណ្ដើរ។


លោក គា ប៊ូ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ បានឲ្យដឹងថា កម្លាំងរបស់លោកបានចុះទៅដល់គោលដៅមួយចំនួននៅភូមិសាស្ត្រ ក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ រួមមាន៖
១. ដី ត្រង់ចំណុច សរសរប្រាំបីជ្រុង និយាមកា X.574790 Y.1414917 ក្រុមការងារបានប្រទះឃើញមានការលួចដាំកូនកៅស៊ូថ្មីៗ (អាយុកាល ១ ថ្ងៃ) មិនបានឃើញជនសង្ស័យនៅកន្លែងកើតហេតុទេ ក្រុមការងារបានដកបំផ្លាញ់ចោលនៅនឹងកន្លែង ចំនួន ១៣៣កូន។
២. ចំណុច ផ្លូវបំបែកដើមចំបក់ (ពន្លឺពេជ្រ) និយាមកា X.579113 Y.1415060 ក្រុមការងារបានប្រទះឃើញកូនកៅស៊ូទំលាក់ទុកមិនទាន់ដាំ មួយកន្លែងចំនួនប្រមាណជា ៤៩១កូន ក្រុមការងារបានធ្វើការបំផ្លាញ់ចោលនៅនឹងកន្លែង។
៣. ចំណុច ពន្លឺពេជ្រ និយាមកា X.578090 Y.1416639 ក្រុមការងារបានប្រទះឃើញ ករណីឈូសឆាយ កាប់គាស់ រុករានដីព្រៃ ភ្ជួរ និងដាំកូនកៅស៊ូថ្មីៗ (អាយុប្រហែល៥ថ្ងៃ) មួយកន្លែង ទំហំផ្ទៃដីប្រមាណជា ៣៣,៦១ហិកតា ក្រុមការងារបានធ្វើការដកបំផ្លាញ់ចោលនៅនឹងកន្លែង ចំនួន ៩៦កូន និងកសាងសំណុំរឿងទៅតុលាការ។
៤. ចំណុច ពន្លឺពេជ្រ និយាមកា X.578447 Y.1416340 ដីជាប់បណ្តឹងឆ្នាំ២០២៦ (អញ្ញាតជន) ក្រុមការងារបានប្រទះឃើញមានការលួចដាំកូនស្វាយចន្ទីថ្មីៗ (អាយុកាលប្រហែល១៣ថ្ងៃ) ក្រុមការងារបានដកបំផ្លាញ់ចោលនៅនឹងកន្លែង ចំនួន ១២៨កូន។


ទីតាំងដីព្រៃរបស់រដ្ឋនៅក្នុងភូមិសាស្ត្រទាំងនេះត្រូវបាន ក្រុមឈ្មួញអ្នកមានលុយមានអំណាចឃុបឃិតគ្នា ឈូសឆាយយកជាកម្មសិទ្ធិ នឹងបានជួលប្រជាពលរដ្ឋទៅធ្វើការដាំដុះដំណាំកៅស៊ូ និងស្វាយចន្ទី
និងមានគ្រឿងចក្រ ឈូសឆាយព្យួរដី ជាហូរហែរ មិនខ្លាចញញើត និងសមត្ថកិច្ចជំនាញនោះឡើយ។
បើតាមការបញ្ជាក់ពីប្រជាពលរដ្ឋ ដែលកំពុងតែធ្វើសកម្មភាពដាំដំណាំនៅតំបន់ខាងលើនេះ បានបញ្ជាក់ថា ពួកគាត់បានទៅស៊ីឈ្នួលដាំដំណាំទាំងនោះឲ្យឈ្មួញជាស្ត្រីម្នាក់ដែលមានលុយ ដើរធ្វើសកម្មភាពឈូសឆាយដីនៅតំបន់នោះ ដើម្បីដាំដំណាំកៅស៊ូហើយលក់តគ្នា ពីមួយកន្លែងទៅមួយកន្លែង៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


