Connect with us

ព័ត៌មានជាតិ

គ្រួស-ខ្សាច់ក្នុងខេត្តក្រចេះ មិនត្រឹម​អាច​ផ្គត់ផ្គង់ក្នុងខេត្ត បាន​នាំចេញទៅលក់បន្តនៅខេត្តនានា

បានផុស

នៅ

ខេត្តក្រចេះជាប់ដងទន្លេមេគង្គ សំបូរទៅដោយធនធានរ៉ែមានមាស ធ្យូងថ្ម ថ្មសំណង់ ថ្មម៉ាប ក្រួស ខ្សាច់ សម្រាប់ទាញធ្វើអាជីវកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធ​ការ​ទាញអាជីវកម្មធនធានរ៉ែក្នុង​ខេត្ត លោក រ័ត្ន តុលា ប្រធានមន្ទីររ៉ែ និងថាមពលខេត្តក្រចេះបានឲ្យកម្ពុជាថ្មីដឹងថា ក្នុងខេត្តក្រចេះ មាន​សហគ្រាសធ្វើអាជីវកម្មគ្រួស-ខ្សាច់សំណង់ចំនួន ៧ សហគ្រាស ស្មើនឹង ៧ អាជ្ញាប័ណ្ណ ក្នុងនោះនៅក្នុងក្រុងក្រចេះ​មាន​ ៣ កន្លែង, ស្រុកចិត្របុរីចំនួន ១ កន្លែង, ស្រុកឆ្លូងចំនួន ១ កន្លែង និង​ស្រុកព្រែកប្រសប់ចំនួន ២ កន្លែង ដែល​បច្ចុប្បន្នបាននឹងកំពុងដំណើរផ្គត់ផ្គង់​តម្រូវការ​ក្នុងខេត្តនិងក្រៅខេត្តដូចជាខេត្តមណ្ឌលគិរី ត្បួងឃ្មុំ និងខេត្តកំពង់ចាម។

លោកបញ្ជាក់ថា សហគ្រាសធ្វើអាជីវកម្មគ្រួស-ខ្សាច់សំណង់ទាំង ៧ មានអាជ្ញាប័ណ្ណត្រឹមត្រូវអនុញ្ញាតិដោយក្រសួង ដោយម្ចាស់អាជីវកម្មទាំងនោះបានបំពេញតាមនីតិវិធីដើម្បីស្នើសុំអាជ្ញាប័ណ្ណពីក្រសួងពាក់ព័ន្ធនានា ហើយក្រសួងក៏បានបញ្ជូនមន្ត្រីជំនាញចុះមកសិក្សាត្រួតពិនិត្យផលប៉ះពាល់ផ្សេងៗរួចរាល់ផងដែរ។

លោកបញ្ជាក់ថា ដោយ​អនុវត្តតាមនីតិវិធីក្នុងការស្នើសុំអាជ្ញាប័ណ្ណគ្រួស-ខ្សាច់ពីក្រសួង

ទី១- ម្ចាស់អាជីវកម្មត្រូវដាក់ពាក្យស្នើសុំទៅក្រសួងពាក់ព័ន្ធ រួចបើកវេទិការសាធារណៈពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋជុំវិញតំបន់ទាំងនោះ។
ទី២- ការចុះសិក្សាពីជលវិទ្យា ដែលជាការសិក្សាអំពីការកកើត ការ​បែងចែកវដ្តទឹក និងចលនារបស់ទឹកទន្លេ ទឹកក្រោមដី និងជម្រៅទឹកទន្លេ។
ទី៣- ការសិក្សាអំពីផលប៉ះពាល់នៃបរិស្ថានរួចរាល់ជាស្ថាពរ ទើបក្រសួងពាក់ពន្ធ័ទាំងនោះអនុញ្ញាតិផ្ដល់អាជ្ញាប័ណ្ណ។

ខេត្តក្រចេះ គឺមិនមានបញ្ហាបាក់ច្រាំងទន្លេមេគង្គពីការបូមគ្រួស-ខ្សាច់នោះឡើយ បើទោះបីជាក្នុង​រយៈពេលប៉ុន្មានឆ្នាំកន្លងមក ខេត្តក្រចេះធ្លាប់ជួបករណីបាក់ច្រាំងគឺបណ្តាលមកពីកត្តាធម្មជាតិ។

ខេត្តក្រចេះគឺជាខេត្តដ៏មានសក្តានុពលសេដ្ឋកិច្ចលើវិស័យកសិកម្ម-ឧស្សាហកម្ម ទេសចរណ៍ និងការវិនិយោគ ដែលកំពុងដើរតួនាទីជាស្នួលដ៏សំខាន់មួយនៅភូមិភាគឦសាននៃប្រទេសកម្ពុជា។ វិស័យទាំងនេះ ត្រូវបានកំណត់ជាវិស័យអទិភាព និងដាក់បញ្ចូលក្នុងក្របខ័ណ្ឌអភិវឌ្ឍន៍ខេត្តក្រចេះ ក្នុងមហិច្ចតាកាត់បន្ថយភាពក្រីក្រឱ្យបាន ១%ក្នុងមួយឆ្នាំ៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម