Connect with us

ព័ត៌មានជាតិ

ការដាំដើមឈើ អាចជួយកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងទប់ស្កាត់ការហូរច្រោះដី

បានផុស

នៅ

ថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រះសង្ឃ សិស្ស-និស្សិត កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនៅក្នុងខេត្តក្រចេះ បានប្រារព្ធពិធីបុណ្យរុក្ខទិវា៩កក្កដា ក្រោមអធីបតីភាពលោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តក្នុងការអភិរក្ស និងបង្កើនធនធានព្រៃឈើ ព្រមទាំងរួមចំណែកថែរក្សាបរិស្ថានឱ្យកាន់តែបៃតង និងប្រកបដោយចីរភាព ក្នុងឱកាសបុណ្យរុក្ខទិវា ៩ កក្កដា ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីនេះធ្វើឡើងនាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ នៅតាមបណ្តោយដងផ្លូវជាតិលេខ ៦០បេ ខាងកើតគល់ស្ពានមិត្តភាពកម្ពុជា-ចិន។

លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានគូសបញ្ជាក់ថា ទិវា រុក្ខទិវានេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងរបស់សាធារណជន អំពីសារៈសំខាន់នៃដើមឈើ និងព្រៃឈើ ដែលជាប្រភពធនធានធម្មជាតិដ៏មានតម្លៃ សម្រាប់ការរស់នៅរបស់មនុស្ស សត្វ និងការរក្សាតុល្យភាពប្រព័ន្ធអេកូឡូស៊ី។ ហើយការចូលរួមដាំដើមឈើ ក្នុងឱកាសនេះ គឺជាការបង្ហាញពីស្មារតីទទួលខុសត្រូវរួមគ្នា ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការគ្រប់គ្រងធនធានព្រៃឈើប្រកបដោយនិរន្តរភាព និងការអភិវឌ្ឍបៃតង ។

ជាមួយគ្នានេះ លោក វ៉ា ថន ក៏បានអំពាវនាវឲ្យអាជ្ញាធរ ស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋគ្រប់រូប បន្តចូលរួមដាំដើមឈើ ថែរក្សាព្រៃឈើ និងជៀសវាងការកាប់បំផ្លាញធនធានធម្មជាតិដោយខុសច្បាប់ ដើម្បីបន្សល់ទុកបរិស្ថានល្អប្រសើរសម្រាប់មនុស្សជំនាន់ក្រោយ។

ទន្ទឹមនឹងនោះ ការដាំកូនឈើនៅទីតាំងខាងលើនេះ គឺកាន់តែបន្ថែមភាពស្រស់ស្អាតបៃតង ស្របពេលសមិទ្ធផលថ្មីសម្រាប់ស្រុកចិត្របុរី ត្រើយខាងកើត គឺស្ពានឆ្លងទន្លេ រូមនឹងផ្លូវតភ្ជាប់សំខាន់ៗ ដែលទទួលបានពីរាជរដ្ឋាភិបាល៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម