Connect with us

កីឡា

លោក​ ម៉ៅ សុខជា៖​ ពិការ​រាងកាយ​មែន​តែ​មាន​សមត្ថភាព​ដណ្ដើម​មេដាយ​លើ​ឆាក​អន្តរជាតិ​ជូន​ប្រទេស​ជាតិ​

បានផុស

នៅ

លោក​ ម៉ៅង​ សុខជា​ ប្រតិភូ​ក្រុម​កីឡា​បាល់​បោះ​ជន​ពិការ​កម្ពុជា​ ថាពិការ​រាងកាយ​ក៏​ពិត​មែន​ ប៉ុន្តែ​មាន​សមត្ថភាព​ដណ្ដើម​មេដាយ​កម្រិត​អន្តរជាតិ​ជូន​ប្រទេស​ជាតិ​ និង​តាម​រយៈ​មេដាយ​មាស ​២គ្រឿង​នេះ​ជា​មោទកភាព​មួយ​ជូនចំពោះ​ប្រជាជន​កម្ពុជា​ទាំង​អស់គ្នា។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិដ្ឋភាព​ប្រកួត​កន្លងទៅ

ប្រតិភូ​ និង​ជា​អគ្គលេខាធិការ​រង​ NPC Cambodia​ លោក​ ម៉ៅ​ សុខជា​ បាន​ឲ្យ​ថា​ ជ័យជម្នះ​មេដាយ​មាស​ ២គ្រឿង​នេះ​ជា​មោទកភាព​ និង​ជា​កាដូ​សម្រាប់​ប្រជាជន​កម្ពុជា​ទាំង​អស់​ផង​ដែរ។​ បើ​ទោះ​ជា​ក្រុម​បាល់បោះ​ជនពិការ​មាន​ពិការ​រភាព​រាងកាយ​មែន​ ប៉ុន្តែ​សមត្ថភាព​ ឆន្ទៈ​ខ្ពស់​ អាច​ដណ្ដើម​មេដាយ​កម្រិត​អន្តរជាតិ​ជូន​ប្រទេស​ជាតិ​ផង​ដែរ។​

ទិដ្ឋភាព​ប្រកួត​កន្លងទៅ

អគ្គលេខាធិការ​រង​ខាង​លើ​បន្ថែម​ទៀត​ថា​ ការ​ពិការរភាព​នៃ​រាងកាយ​មិន​អាច​បញ្ចប់​ការ​ខំប្រឹង​ ក្ដី​សង្ឃឹម​ និង​ឆន្ទៈ​របស់​ក្រុម​បាល់បោះ​កម្ពុជា​បាន​នោះ​ឡើយ។​ ចំណុច​ខ្លាំង​របស់​ក្រុម​កីឡាករ​ កីឡាការិនី​ពិការរភាព​របស់​កម្ពុជា​នៅ​ពេល​នេះ​គឺ​ដោយ​សារ​ការ​ខំប្រឹង​តស៊ូ​អត់ធ្មត់​លើ​ការ​ហ្វឹកហាត់ ការ​គោរព​វិន័យ​ និង​ការ​ចេះ​សាមគ្គី​គ្នា​ជា​ក្រុម​ទើប​អាច​ដណ្ដើម​មេដាយ​មាស​ជូន​ប្រទេស​ជាតិ​ជា​ថ្មី​ទៀត។​

ក្រុមកម្ពុជាកាលនៅម៉ាឡេស៊ី

បញ្ជាក់​ដែរ​ថា​ ក្រុម​កីឡាបាល់បោះជនពិការ​កម្ពុជា​ បាន​ចូលរួម​ការ​ប្រកួត The 2nd Asian Para Throwball Championship 2026 ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី។ កម្ពុជា​ដណ្ដើមបានមេដាយ មាស ០២គ្រឿង ទាំងពីរវិញ្ញាសា បុរស និងនារី៕​

ក្រុមបាល់បោះជនពិការរភាព​កម្ពុជាឈ្នះមេដាយមាស

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម