កូវីដ-១៩
ក្រោយប្រទេសជាច្រើនបើកយុទ្ធនាការចាក់របស់ចិន ពេលនេះ WHO ផ្ដល់តម្រុយអនុម័តប្រើប្រាស់ជាបន្ទាន់ វ៉ាក់សាំង Sinopharm និង Sinovac
អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា នឹងចេញសេចក្តីសម្រេចរបស់ខ្លួន លើសំណើចុះបញ្ជីប្រើប្រាស់បន្ទាន់ ពីវ៉ាក់សាំងចិន Sinopharm និងវ៉ាក់សាំង Sinovac នៅចុងសប្តាហ៍នេះ ។

ជំនួយការអគ្គនាយក WHO លោកស្រី Mariangela Simao បាននិយាយថា គណៈកម្មការឯករាជ្យរបស់ស្ថាប័ននេះ បានជួបប្រជុំគ្នា និងវាយតម្លៃវ៉ាក់សាំង Sinopharm និងវ៉ាក់សាំង Sinovac ដែលផលិតនៅប្រទេសចិន ។
លោកស្រីបាននិយាយថា “ដូច្នេះនៅដើមសប្តាហ៍ ឬចុងសប្តាហ៍នេះ យើងនឹងធ្វើការវាយតម្លៃចុងក្រោយ លើវ៉ាក់សាំងទាំង ២ នេះ” ។

លោកស្រីបានបន្ថែម នៅក្នុងសន្និសីទសារព័ត៌មានទៀងទាត់ របស់ WHO ថា “វាមានសារៈសំខាន់ខ្លាំងណាស់ ដែលយើងទទួលបានវ៉ាក់សាំង ដែលត្រូវបានបង្ហាញថា មានសុវត្ថិភាព និងប្រសិទ្ធភាព ចូលទៅក្នុងទីផ្សារពិភពលោក នាពេលបច្ចុប្បន្ននេះ ដើម្បីឲ្យមានវ៉ាក់សាំងកាន់តែច្រើន ក្នុងការផ្គត់ផ្គង់” ។

លោកស្រីបន្តថា “យើងមានបញ្ហា ជាមួយនឹងការផ្គត់ផ្គង់ពីប្រទេសឥណ្ឌា ។ យើងមានបញ្ហាជាមួយ ក្រុមហ៊ុនផលិតវ៉ាក់សាំងផ្សេងៗគ្នា ជាមួយនឹងកង្វះខាតសារធាតុផលិត ។ ដូច្នេះយើងត្រូវការវ៉ាក់សាំងបន្ថែមទៀត ដើម្បីចូលមកទីផ្សារ ។ វ៉ាក់សាំង គឺជារឿងចាំបាច់ ត្រូវប្រើប្រាស់ជាបន្ទាន់ ដោយ WHO សម្រាប់លទ្ធកម្មអន្តរជាតិ” ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះ WHO បានអនុម័តប្រើប្រាស់ជាបន្ទាន់ នូវវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដូចជា វ៉ាក់សាំង Pfizer-BioNTech វ៉ាក់សាំង AstraZeneca វ៉ាក់សាំង Johnson & Johnson និងវ៉ាក់សាំង Moderna ជាដើម ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CGTN
ចុចអាន ៖ វ៉ាក់សាំង Sinopharm មានប្រសិទ្ធភាព ទប់ស្កាត់ការឆ្លងកូវីដសឹង ១០០ភាគរយ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


