ព័ត៌មានជាតិ
ខណ្ឌរដ្ឋបាលជលផលកោះកុង ពង្រាយសំណង់ជម្រកត្រីសិប្បនិមិ្មត៥០ប្រអប់ ចូលទៅដែនសហគមន៍នេសាទឃុំជ្រោយស្វាយ

កោះកុង ៖ មន្រ្តីខណ្ឌរដ្ឋបាលជលផលខេត្តកោះកុង បានពង្រាយសំណង់ជម្រកត្រីសិប្បនិមិ្មតចំនួន៥០ប្រអប់ ចូលទៅកាន់ដែនសហគមន៍នេសាទឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ដើម្បីស្ដារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ី នៅក្នុងតំបន់នេះ សម្រាប់ផ្ដល់ជម្រកដ៏សុខសាន្តដល់ត្រី និងសត្វដទៃទៀត។
លោក អ៉ិន ណែត មន្រ្តីខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង បានឱ្យដឹងនៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ថា ការដាក់ពង្រាយសំណង់ជម្រកត្រីសិប្បនិម្មិតនេះ ធ្វើឡើងក្រោមគម្រោងគ្រប់គ្រងជលផលសមុទ្រនិងតំបន់ឆ្នេរប្រកបដោយចីរភាព (SCMF) ដើម្បីស្ដារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ីជលផលក្នុងតំបន់ ផ្ដល់ជាជម្រកសម្រាប់មច្ឆាជាតិសមុទ្រគ្រប់ប្រភេទ ព្រមទាំងថែរក្សាការពារធនធានជលផលឱ្យមាននិរន្ដរភាព។

មន្រ្តីខណ្ឌរដ្ឋបាលជលផលខេត្តកោះកុងដដែល សំណង់ជម្រកត្រីសិប្បនិម្មិត គឺជាកន្លែងលាក់ខ្លួន និងការពារសុវត្ថិភាពដ៏មានសារៈសំខាន់សម្រាប់មច្ឆា និងធនធានជលផលផ្សេងទៀត។

លើសពីនោះ វាក៏មានតួនាទីចម្រោះគុណភាពទឹក និងបង្កើតជាចំណីអាហារដល់ជីវៈចម្រុះក្រោមសមុទ្រ។ ក្នុងត្រីមាសទី១ នៃគម្រោង SCMF សិប្បនិម្មិតជំហានទី១ បានចំនួន២០ប្រអប់ ស្មើនឹង៤០០ ដុំ សម្រាប់ជំហានទី២ នេះក្រុមការងារគម្រោងនឹងទម្លាក់ចំនួន៥០ ប្រអប់ស្មើនឹង ១០០០ដុំ។

លោក អ៉ុិន ណែត ក៏គូសបញ្ជាក់ទៀតថា សហគមន៍ជ្រោយស្វាយ ស្ថិតនៅក្នុងស្រុកស្រែអំបិល ខេត្តកោះកុង មានជីវចម្រុះសម្បូរបែបដូចជា រុក្ខជាតិព្រៃកោងកាង គ្រែងឈាម គ្រំ មឹក បង្គារ ក្តាម និងកូនត្រីជាច្រើន បានមកជ្រក និងតោងជុំវិញសំណង់ជម្រកត្រីសិប្បនិម្មិតនេះ។ ហេតុនេះវាពិតជាបានបង្ហាញថា សំណង់សិប្បនិម្មិតនេះ បានដើរតួនាទីសំខាន់ជាជម្រកសម្រាប់មច្ឆាជាតិពិតមែន៕
អត្ថបទ ៖ សិរីវឌ្ឍនៈ

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


