សន្តិសុខសង្គម
មន្ត្រីជំនាញ៖ សាច់បង្កកដែលរកឃើញក្នុងឃ្លាំងស្តុកដ៏ធំនៅខណ្ឌសែនសុខ មិនមានការនាំចូលពីថៃនោះទេ
ក្រោយពីពិនិត្យជាក់ស្ដែងលើសាច់បង្កកជាច្រើប្រភេទនៅក្នុងទីតាំងឃ្លាំងស្តុកសាច់បង្កកនៅក្នុងភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ មន្ត្រីជំនាញបានអះអាងថា សាច់បង្កដែលកំពុងស្តុកទុកក្នុងឃ្លាំងទាំងនេះមិនមានប្រភពនាំចូលពីប្រទេសថៃនោះទេ ហើយការនាំចូលនេះ មានប្រភពច្បាស់លាស់ និងស្របតាមច្បាប់។

តាមការបញ្ជាក់ពីមន្ត្រីជំនាញ ក ប ប និងសាខាគយ និងរដ្ឋាករខណ្ឌសែនសុខ សាច់បង្កកដែលស្តុកទុកនៅក្នុងឃ្លាំងមានប្រភពមកពីប្រទេស និងតំបន់ចំនួន៩ រួមមាន ចិន ប្រេស៊ីល សហរដ្ឋអាមេរិក ឥណ្ឌា ហូឡង់ តៃវ៉ាន់ អូស្ត្រាលី អេត្យូពី និងកម្ពុជា។

គួររំលឹកថា កាលពីរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងចម្រុះបានចុះប្រតិបត្តិការត្រួតពិនិត្យឃ្លាំងស្តុកសាច់បង្កករាប់រយតោននៅទីតាំងខាងលើ បន្ទាប់ពីទទួលបានព័ត៌មានសង្ស័យពាក់ព័ន្ធនឹងប្រភពនៃសាច់បង្កកនាំចូលពីប្រទេសថៃ។ ទោះជាយ៉ាងណា ក្រោយការត្រួតពិនិត្យយ៉ាងលម្អិត និងផ្ទៀងផ្ទាត់ឯកសារផ្លូវការ មន្ត្រីជំនាញបានសន្និដ្ឋានថា ទំនិញសាច់បង្កកនៅក្នុងឃ្លាំងរបស់ក្រុមហ៊ុន FWI មានប្រភពច្បាស់លាស់ និងនាំចូលមកដោយស្របច្បាប់ ពុំមានការពាក់ព័ន្ធនឹងការនាំចូលសាច់បង្កកពីប្រទេសថៃដូចការសង្ស័យនោះទេ៕
អត្ថបទ៖ សំណាង






-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


