Connect with us

សេដ្ឋកិច្ច

​គយ​បង្កើន​ក្រុមហ៊ុន​នាំចូល​សាច់​បង្កក​ចំនួន ​៥ ​បន្ថែម​ទៀត​

បានផុស

នៅ

អគ្គនាយកដ្ឋានគយ ​និង​រដ្ឋាករ​កម្ពុជា ​និង​អគ្គនាយកដ្ឋាន​សុខភាព​សត្វ ​និង​ផលិតកម្ម​សត្វ​នៅ​ថ្ងៃ​ទី ​១៨ ​ឧសភា ​២០២៦ ​បាន​បង្កើន​​ក្រុមហ៊ុន​នាំចូល​សាច់​បង្កក​ចំនួន ៥​ បន្ថែម​ទៀត​ ដែល​ធ្វើ​ឱ្យ​​ក្រុម​ហ៊ុន​នាំចូល​សាច់​បង្កក​កើន​ឡើង​ដល់​ ៥២ ក្រុមហ៊ុន។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អគ្គនាយកដ្ឋានគយ ​និង​រដ្ឋាករ​កម្ពុជា បន្ថែមថា ក្រុមហ៊ុនវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ ត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនមានគុណវុឌ្ឍ សម្រាប់ការនាំចូលមុខទំនិញសាច់បង្កកដោយស្វ័យប្រវត្តិ។

កន្លងមក អគ្គនាយកដ្ឋានគយ ​និង​រដ្ឋាករ​កម្ពុជាបញ្ជាក់ថា ក្រុមហ៊ុនដែលអាចនាំចូលសាច់បង្កកបាន លុះត្រាគោរពតាមលក្ខខណ្ឌ៖ មានកម្មវត្ថុអាជីវកម្មសមស្រប មានប្រភពផ្គត់ផ្គង់សាច់បង្កកពីក្រៅប្រទេសច្បាស់លាស់ ត្រូវមានឃ្លាំងរក្សាគុណភាពសាច់បង្កក ស្របតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ និងត្រូវធានាអះអាងជាលាយលក្ខណ៍អក្សរថា នឹងប្រើប្រាស់មធ្យោបាយដឹកជញ្ជូន និងចែកចាយសាច់បង្កក ដែលមានលក្ខណៈបច្ចេកទេសសមស្រប។

លោក ស្រ៊ុន ពៅ ​ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ​មិនគាំទ្រ​ឱ្យ​មានការបង្កើនចំនួន​ក្រុមហ៊ុន​នាំ​ចូល​បន្ថែម​ទេ ​ដោយ​សារ​យើង​មាន​ក្រុមហ៊ុន​ច្រើនហើយ តែបើមានហើយ​លោកស្នើឱ្យអាជ្ញាធរអនុវត្តតាមច្បាប់ កុំ​ឱ្យ​មានការលួចនាំចូលសាច់បង្កក។​

លោក ស្រ៊ុន ពៅ បញ្ជាក់ថា៖ «ក្រុមហ៊ុននាំចូលមិនបាច់បង្កើនទេ គ្រាន់តែក្រុមហ៊ុនក្នុងស្រុកនាំចូលយកមកលក់រាប់ម៉ឺនតោនហើយ តែបើបង្កើនហើយសូមឱ្យមានច្បាប់ទម្លាប់ត្រឹមត្រូវ មានការអនុញ្ញាត សុំកុំឱ្យតែលួចនាំចូលទៅបានហើយ​»។

​ក្រុមហ៊ុននាំចូលសាច់បង្កក​ទាំង ៥ ​រួមមាន៖​

១. ​រ៉ូយ៉ាល់ ​ហ្វាញ ​ហ៊្វូដ ឯ.ក (ROYAL FINE FOOD CO., LTD.​

២.​ខេម អេហ្វ & ប៊ី សឺវីស (CAM F&B SERVICE CO., LTD.​

៣.​ស៊ាន ម៉ី ជា ​អ៊ិនធើណេសិនណល​ សឹបផ្លាយឆេន អ៊ីមផត អិចផត ឯ.ក (XIAN MEI JIA INTERNATIONAL SUPPLY CHAIN IMPORT EXPORT CO., LTD.

៤.មូបារ៉ាក់ ត្រេឌីង (ខេមបូឌា) ឯ.ក (MUBARAK TRADING (CAMBODIA) CO., LTD.

៥.លី ជាវ មិញ អ៊ីមផត អិចផត ឯ.ក (LY CHEV MINH IMPORT EXPORT CO., LTD.៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម