Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន ៖ សិក្ខាកាម ត្រូវតែយកចំណេះដឹងទៅអនុវត្តបន្តនៅតាមស្ថាប័ន អង្គភាព រៀងៗ ខ្លួន ប្រកបដោយប្រសិទ្ធភាពខ្ពស់

បានផុស

នៅ

‎សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា សិក្ខាកាមទាំងអស់ ត្រូវយកចំណេះដឹង បទពិសោធ និង គោលនយោបាយរបស់បក្ស ទៅអនុវត្តបន្តនៅតាមអង្គភាព ឬ ក្រសួង-ស្ថាប័ន រៀងៗ ខ្លួន ប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្រោយបញ្ចប់ការសិក្សា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះក្នុងពេលអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គអប់រំនយោបាយរបស់គណបក្ស កម្រិត ១ ជំនាន់ទី ៩០ និង ប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាមចំនួន ១៤៩ រូប នៅវិមាន ៧ មករា កាលពីរសៀលថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៦ ថ្មីៗ នេះ។

លោកស្រី ឈុន វីរៈវឌ្ឍនា តំណាងសិក្ខាកាមបានធ្វើចំណាប់អារម្មណ៍ដោយបានបង្ហាញនូវសេចក្តីគោរពដឹងគុណដល់ថ្នាក់ដឹកនាំគ្រប់ថ្នាក់ ពិសេស សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានអនុញ្ញាតឲ្យមានវគ្គអប់រំនយោបាយជាបន្តបន្ទាប់ ដើម្បីបង្កើនចំណេះដឹងដល់សិក្ខាកាមជាមន្រ្តីបក្សមកពីក្រសួង ស្ថាប័ន និង រាជធានី ខេត្ត នូវចំណេះដឹងពិសេស បង្កើនស្មារតីសាមគ្គីភាព ស្រឡាញ់បក្ស ពង្រឹងសមត្ថភាពត្រិះរិះពិចារណា ក្នុងការដឹកនាំចាត់ចែងអនុវត្តនូវគោលនយោបាយមាគ៌ាបក្ស សំដៅរក្សាភាពខ្លាំងរឹងមាំរបស់គណបក្ស ដើម្បីបន្តរក្សាបាននូវសន្តិភាព និង ការអភិវឌ្ឍជូនជាតិមាតុភូមិ។

លោក តាក ស៊ុនអ៉ី សមាជិកគណៈកម្មាធិការ និងជាប្រធានគណៈឃោសនាអប់រំ បានធ្វើរបាយការណ៍ពីដំណើរការ នៃវគ្គសិក្សាលើកកម្ពស់សមត្ថភាពមន្រ្តីបន្តវេន និង កោតសរសើរដល់សិក្ខាកាមទាំង ១៤៩ រូប នៃវគ្គអប់រំនយោបាយរបស់គណបក្សជំនាន់ ៩០ ទាំងអស់ ជាធនធានរបស់បក្សដែលបានប្រតិបត្តិបានយ៉ាងល្អ ទាំងវិន័យ ទំនាក់ទំនង ការគោរពពេលវេលា និង ការស្តាប់បទឧទ្ទេសនាមចែករំលែកចំណេះដឹង បទពិសោធល្អៗ ពីថ្នាក់ដឹកនាំគណបក្សទទួលបាននូវពុទ្ធិថ្មីៗ មេរៀន របាយការណ៍ យល់ពីគោលបំណងគោលនយោបាយរបស់បក្ស បទពិសោធដឹកនាំពិសេសសមត្ថភាពត្រិះរិះពិចារណា ប្រកបដោយវិទ្យាសាស្រ្តវិចារវិទ្យា ការទទួលខុសត្រូវសម្រាប់មន្រ្តីបន្តវេនទាំងបច្ចុប្បន្ន និង ទៅអនាគត។

សម្តេចកិត្តិសង្គហបណ្ឌិត បាននាំការសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និង អបអរសាទរវាយតម្លៃខ្ពស់ចំពោះវគ្គសិក្សា និង ថ្លែងអំណរគុណ កោតសរសើរដល់ថ្នាក់ដឹកនាំគណៈឃោសនាអប់រំគណបក្ស ក៏ដូចគណៈគ្រប់គ្រងវគ្គដែលបានខិតខំធ្វើការបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្រ្តីជាធនធានមនុស្សរបស់គណបក្ស។

សម្តេច ក៏បានណែនាំឲ្យសិក្ខាកាមទាំងអស់ ត្រូវយកចំណេះដឹង បទពិសោធ និង គោលនយោបាយរបស់បក្ស ទៅអនុវត្តបន្តនៅតាមអង្គភាព ឬ ក្រសួង-ស្ថាប័ន រៀងៗ ខ្លួន ប្រកបដោយប្រសិទ្ធភាពខ្ពស់៕ អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម