ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន សាទរចំពោះការបង្កើនកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និង ស្ថិរភាព នៅតាមតំបន់ព្រំដែន
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានថ្លែងនូវការសាទរចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និង ស្ថិរភាព នៅតាមតំបន់ព្រំដែន ដើម្បីប្រែក្លាយខ្សែបន្ទាត់ព្រំដែន នៃប្រទេសទាំងពីរ ឲ្យទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និង ការអភិវឌ្ឍ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះក្នុងពេលជួបពិភាក្សាការងារជាមួយ លោកឧត្តមសេនីយ៍ឯកបំរុង ង្វៀន វ៉ាន់ហ្គូវ អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម នៅសណ្ឋាគារសុខាភ្នំពេញ កាលពីថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៦ ម្សិលមិញ។

នៅក្នុងជំនួបនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក ង្វៀន វ៉ាន់ហ្គូវ និង គណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។ សម្តេចបានគូសបញ្ជាក់ថា ទំនាក់ទំនងរវាងកម្ពុជា និង វៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និង កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដែលត្រូវបានថែរក្សា និង ពូនជ្រំដោយថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ តាំងពីយូរលង់ណាស់មកហើយ។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបក្ស រដ្ឋ រដ្ឋាភិបាល កងទ័ព និង ប្រជាជនវៀតណាម ដែលជានិច្ចកាលតែងតែជួយឧបត្ថម្ភគាំទ្រដល់កម្ពុជា ទាំងក្នុងដំណាក់កាលរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ក៏ដូចជាក្នុងដំណាក់កាលស្តារ និង អភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើនដូចពេលបច្ចុប្បន្ន។

ជាការឆ្លើយតប លោក ង្វៀន វ៉ាន់ហ្គូវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ដែលបានចំណាយពេលវេលាដ៏មានតម្លៃអនុញ្ញាតឲ្យរូបលោក និង គណៈប្រតិភូ បានចូលជួបសម្តែងការគួរសម។

នៅក្នុងឱកាសនោះ ភាគីទាំងពីរ បានពិភាក្សាលើការងារអប់រំដល់យុវជនជំនាន់ក្រោយ បន្តអប់រំប្រជាជន យុវជនជំនាន់ក្រោយ នៃប្រទេសទាំងពី ឲ្យយល់ដឹងកាន់តែច្បាស់អំពីតម្លៃ នៃទំនាក់ទំនងមិត្តភាព សាមគ្គីភាពជាប្រពៃណីរវាងកម្ពុជា-វៀតណាម និង កិច្ចសហប្រតិបត្តិការសន្តិសុខព្រំដែន បន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និង ស្ថិរភាព នៅតាមតំបន់ព្រំដែន ដើម្បីប្រែក្លាយខ្សែបន្ទាត់ព្រំដែន នៃប្រទេសទាំងពីរ ឲ្យទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និង ការអភិវឌ្ឍ៕
អត្ថបទ ៖ វិមាន
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២១ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


