Connect with us

ព័ត៌មានជាតិ

កម្ពុជា មាន​ភាពម្ចាស់​ការលើ​ការ​បណ្ដុះ​​បណ្ដាល និង ផ្គត់ផ្គង់​កម្លាំងពល​កម្មផ្នែក​យាន​យន្ត​គ្រប់ប្រភេ​ទ​ ចាប់​ពីចុង​ឆ្នាំ ២០២៧ ខាង​មុខ

បានផុស

នៅ

រាជរដ្ឋាភិបាល ដែលមាន ក្រសួងការងារ និង​ បណ្ដុះ​បណ្ដាលវិជ្ជាជីវៈ ជាសេនាធិការ នឹងធ្វើឲ្យ ​កម្ពុជា ​មា​ន​ភាព​ម្ចាស់​ការលើ​ការ​បណ្ដុះ​បណ្ដាល និង ផ្គត់​ផ្គង់​កម្លាំ​ង​ពលកម្ម​ផ្នែកយានយ​ន្តគ្រប់ប្រភេ​ទទាំងស្រុង ចាប់ពីចុង​ឆ្នាំ​ ២​០២៧ នេះ​តទៅ ដើម្បីធ្វើ​យ៉ាង​ណា ធានាលើការផ្គ​ត់​ផ្គង់​កម្លាំងពលកម្មឲ្យបានគ្រប់គ្រាន់ ស្រប​តា​មត​ម្រូវ​ការជាក់ស្ដែង និង ខ្សែចង្វាក់ផលិតកម្មក្នុងស្រុក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និង បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ បានលើកឡើ​ងក្នុងពិធីអបអ​រសាទរទិ​វា​ជាតិ​អ​ប់រំបណ្ដុះបណ្ដាលបច្ចេកទេស និង វិជ្ជាជីវៈ លើក​ទី ៩ ឆ្នាំ ២០២៦ កាលពីព្រឹកថ្ងៃទី ១៥ ខែមិថុនា នេះថា តាមរយៈ​កា​របង្កើ​តម​ជ្ឈមណ្ឌលឧត្តមភាពយានយន្តកម្ពុជា (ACE-C) ដោ​យបានសហការជាមួយវិទ្យាស្ថាន Bendigo Kangan Institute (BKI) នៃប្រទេសអូស្ត្រាលី និង ​ក្រុមហ៊ុន RMA Cambodia បានបង្កើត​មជ្ឈមណ្ឌ​លឧត្ត​ម​ភា​ពយានយ​ន្តកម្ពុជា ដើម្បីបណ្តុះប​ណ្តាលជំនាញ​ដល់​ប្រជាជ​នកម្ពុជាក្លាយជាអ្នកជំនាញផ្នែកយានយន្ត មេកា​និច និង ជួសជុលដែលមានសមត្ថភាពខ្ពស់។

លោកបន្តថា «តាមរយៈការដាក់ឲ្យដំណើរការម​ជ្ឈមណ្ឌលយានយន្តទាំងនេះ នឹងធ្វើឲ្យ កម្ពុជា មាន​ភាពម្ចាស់​ការលើ​ការ​បណ្ដុះបណ្ដាល និង ផ្គត់ផ្គង់កម្លាំងពលកម្មកម្ពុជា ផ្នែក​យា​នយន្តគ្រប់ប្រភេទទាំងស្រុង ចាប់ពីចុងឆ្នាំ ២០២៧ នេះតទៅ ដែល​នេះ គឺជាមោទនភាពមួយរបស់កម្ពុជារបស់យើង ហើយ​ក្រសួង​ នឹងខិតខំសហការជាមួយដៃគូ ហើយនឹ​ងក្រុ​ម​ហ៊ុន​ឯក​ជនបន្ថែ​មទៀត ដើម្បីធ្វើយ៉ាងណា ធានាម្ចាស់ការ និង ផ្គ​ត់ផ្គង់​កម្លាំ​ង​ពល​កម្ម ឲ្យស្រ​បទៅតាមតម្រូវការជាក់ស្ដែង ខ្សែចង្វាក់​ផលិ​តកម្មមួយ»។

លើសពីនេះ ក្នុងឆ្នាំ ២០២៧ ខាងមុខនេះ ក្រសួងការងារ ក៏​ទទួ​ល​បានការ​គាំទ្រពីធនាគាអភិវឌ្ឍអាស៊ី ក្នុងកា​របំ​ពាក់​ឧបករណ៍ សម្ភារៈសិក្សា​នៅវិទ្យាស្ថានប​ណ្ដុះបណ្ដាល​ប​ច្ចេ​កទេសខេត្តកំពង់ធំ ដើម្បីជំនាញមួយ​ពាក់ព័ន្ធផ​លិត​កម្ម​ផលិតផលស្វាយចន្ទី ដែលអាច​បង្កើនតម្លៃ​បន្ថែម​ដ​ល់ផ​លិត​ផលស្វាយចន្ទីនៅកម្ពុជា ​ស្រប​តាម​ការអ​ភិវឌ្ឍ និង លើកកម្ពស់ផ​លិតកម្មស្វា​យច​ន្ទី​នៅ​កម្ពុ​ជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម