ព័ត៌មានជាតិ
ស្អែកនេះ! កុំភ្លេចចូលរួមទិវាជាតិ TVET ២០២៦ ស្វែងយល់ជំនាញ ការងារ និងឱកាសរកប្រាក់ចំណូល
ទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET Day) លើកទី៩ ឆ្នាំ២០២៦ នឹងចាប់ផ្តើមនៅថ្ងៃស្អែក ទី១៥ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៨យប់ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល»។

នៅក្នុងពិធីបើកទិវាជាតិនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដែលបង្ហាញពីការយកចិត្តទុកដាក់ និងការផ្តល់អាទិភាពខ្ពស់របស់រាជរដ្ឋាភិបាលចំពោះការអភិវឌ្ឍមូលធនមនុស្ស និងការលើកកម្ពស់ការអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនៅកម្ពុជា។
កម្មវិធីដ៏ធំនេះ គឺជាឱកាសពិសេសសម្រាប់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល និងសាធារណជន ក្នុងការស្វែងយល់អំពីជំនាញវិជ្ជាជីវៈដែលកំពុងមានតម្រូវការខ្ពស់នៅលើទីផ្សារការងារ ព្រមទាំងឱកាសការងារ និងការអភិវឌ្ឍអាជីពនាពេលអនាគត។

អ្នកចូលរួមនឹងបានទស្សនាការតាំងពិព័រណ៍ស្នាដៃ និងបច្ចេកវិទ្យាទំនើបៗពីគ្រឹះស្ថាន TVET ទូទាំងប្រទេស ស្វែងយល់ពីកម្មវិធីបណ្តុះបណ្តាលជាច្រើនជំនាញ ជួបផ្ទាល់ជាមួយគ្រូបណ្តុះបណ្តាល សិស្សជំនាញ និងតំណាងក្រុមហ៊ុនឯកជន ព្រមទាំងទទួលបានព័ត៌មានអំពីអាហារូបករណ៍ និងឱកាសការងារជាច្រើន។

ក្រៅពីនេះ ក៏មានការធ្វើបទបង្ហាញ និងចែករំលែកបទពិសោធន៍ពីវាគ្មិនជោគជ័យ អ្នកជំនាញ និងតំណាងវិស័យឯកជន ដែលនឹងបង្ហាញពីសារៈសំខាន់នៃជំនាញបច្ចេកទេស និងវិជ្ជាជីវៈក្នុងការកសាងអនាគតការងារ និងបង្កើនប្រាក់ចំណូល។
សម្រាប់យុវជនដែលកំពុងស្វែងរកអាជីព ឬចង់បង្កើនជំនាញដើម្បីប្រកួតប្រជែងក្នុងទីផ្សារការងារ ទិវាជាតិ TVET ២០២៦ គឺជាព្រឹត្តិការណ៍មួយដែលមិនគួររំលង ព្រោះជំនាញមួយ អាចផ្លាស់ប្តូរជីវិត និងបើកទ្វារទៅរកឱកាសការងារកាន់តែប្រសើរ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២៣ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


