ព័ត៌មានជាតិ
មន្ត្រីអធិការកិច្ចសន្តិសុខសង្គម ១៦៣ នាក់ ទទួលការបណ្តុះបណ្តាលពង្រឹងជំនាញវិជ្ជាជីវៈ
វិទ្យាស្ថានជាតិការងារ សហការជាមួយ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំវគ្គបណ្តុះបណ្តាលពិសេសមួយ ជូនដល់ មន្ត្រីអធិការកិច្ចសន្តិសុខសង្គមទាំងនៅថ្នាក់កណ្តាល និង សាខា ប.ស.ស រាជធានី-ខេត្ត សរុបចំនួន ១៦៣ នាក់ ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៦ ក្នុងគោលបំណងធានាឲ្យមន្ត្រីអធិការកិច្ចសន្តិសុខសង្គមអាចបំពេញតួនាទី និង ភារកិច្ចរបស់ខ្លួនបានប្រកបដោយប្រសិទ្ធភាព វិជ្ជាជីវៈ និង បុរេសកម្ម។

ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាល លោក ហួត ស៊ីនាដ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា មន្ត្រីអធិការកិច្ចសន្តិសុខសង្គម គឺជាប្រតិបត្តិករដ៏មានសារៈសំខាន់ក្នុងការត្រួតពិនិត្យការអនុវត្តបទប្បញ្ញត្តិច្បាប់នៅតាមសហគ្រាស ក្រុមហ៊ុន និង រោងចក្រ នានា។

លោកសង្កត់ធ្ងន់ថា ការពង្រឹងសមត្ថភាពមន្ត្រីអធិការកិច្ចសន្តិសុខសង្គម និង ការបង្កើនប្រសិទ្ធភាពផ្នែកអធិការកិច្ច គឺជាអាទិភាពមួយនៅក្នុងក្របខ័ណ្ឌគោលនយោបាយវិស័យការងារ សន្តិសុខសង្គម និង បណ្តុះបណ្តាលវិជ្ជាជីវៈ។

លោកបន្ថែមថា មន្ត្រីអធិការកិច្ចសន្តិសុខសង្គម មិនត្រឹមតែផ្តោតលើការអនុវត្តរបបសន្តិសុខសង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវធ្វើការងារដោយប្រទាក់ក្រឡាគ្នាជាមួយអធិការការងារ និង អធិការពេទ្យការងារ ដើម្បីរួមគ្នាការពារសិទ្ធិ និង ផលប្រយោជន៍របស់កម្មករ-និយោជិត ដែលជាសមាជិក ប.ស.ស តាមបណ្តាសហគ្រាស ក្រុមហ៊ុន និង រោងចក្រ។
សម្រាប់ខ្លឹមសារសិក្សាក្នុងវគ្គបណ្តុះបណ្តាលរយៈពេល ២ ថ្ងៃនេះ បានគ្របដណ្តប់ទៅលើប្រធានបទសំខាន់ៗ ចំនួន ៤ រួមមាន ច្បាប់ស្តីពីការងារ កិច្ចសន្យាការងារ លក្ខខណ្ឌសុវត្ថិភាព និង សុខភាពការងារ ព្រមទាំងគ្រោះថ្នាក់ការងារ និង ជំងឺវិជ្ជាជីវៈ៕
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


