ព័ត៌មានជាតិ
សួនកុមារសាធារណៈក្រុងសែនមនោរម្យ ជាសមិទ្ធផលថ្មីផ្តល់ក្តីសប្បាយរីករាយដល់កុមារ និងជួយសម្រាលបន្ទុកចំណាយគ្រួសារ
ក្រោយពីរដ្ឋបាលខេត្តមណ្ឌលគិរីបានសាងសង់ និងដាក់ឱ្យប្រើប្រាស់សួនកុមារសាធារណៈនៅកណ្ដាលក្រុងសែនមនោរម្យ នាខេត្តមណ្ឌលគិរី សួននេះបានក្លាយជាទីកន្លែងកម្សាន្តដ៏ពេញនិយមសម្រាប់កុមារ និងក្រុមគ្រួសារជាច្រើន ដែលតែងនាំគ្នាមកសម្រាកលំហែកាយ និងលេងកម្សាន្តជារៀងរាល់ថ្ងៃ។

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ អ្នកស្រី យ៉ា ជាប្រជាពលរដ្ឋរស់នៅក្រុងសែនមនោរម្យ បានប្រាប់ «កម្ពុជាថ្មី» ថា កាលពីមុន ក្រុមគ្រួសាររបស់អ្នកស្រីត្រូវចំណាយថវិកានាំកូនៗទៅលេងនៅកន្លែងកម្សាន្តឯកជន ឬទិញសំបុត្រសម្រាប់លេងឧបករណ៍ផ្សេងៗ។ ប៉ុន្តែបច្ចុប្បន្ន កូនៗអាចមកលេងឧបករណ៍កម្សាន្តនៅសួនសាធារណៈដោយសេរី និងឥតគិតថ្លៃ ដែលជួយសន្សំសំចៃការចំណាយក្នុងគ្រួសារ។ សម្រាប់អ្នកស្រី សម្តែងការសប្បាយរីករាយ និងចង់ឃើញរដ្ឋបាលខេត្តបង្កើតតំបន់សាធារណៈបែបនេះឱ្យបានច្រើន ដើម្បីអនុញ្ញាតឱ្យពលដើរលេងកម្សាន្ត និងជាផ្នែកមួលើកកម្ពស់ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ស្រដៀងគ្នានេះដែរ អ្នកស្រី លី អាយុ ៣០ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅក្រុងសែនមនោរម្យ ដែលបាននាំកូនពីរនាក់មកលេងនៅសួននេះ យល់ឃើញថា ការមានទីតាំងកម្សាន្តសម្រាប់កុមារ និងឧបករណ៍ហាត់ប្រាណសម្រាប់មនុស្សចាស់ ដែលអាចប្រើប្រាស់បានដោយឥតគិតថ្លៃ មិនត្រឹមតែជួយកាត់បន្ថយការចំណាយក្នុងគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយសន្សំពេលវេលា ដោយមិនចាំបាច់ធ្វើដំណើរទៅកាន់ទីតាំងកម្សាន្តឆ្ងាយៗ។
ប្រជាពលរដ្ឋជាច្រើនបានបង្ហាញការពេញចិត្តចំពោះសួនកុមារថ្មីនេះ ដោយចាត់ទុកថា ជាកន្លែងផ្ដល់ភាពសប្បាយរីករាយដល់កុមារ និងបង្កើតបរិយាកាសស្រស់ស្រាយ ស្អាត និងមានសុវត្ថិភាព សម្រាប់ក្រុមគ្រួសារមកជួបជុំ និងសម្រាកលំហែកាយនៅពេលល្ងាច ឬថ្ងៃឈប់សម្រាក។

សួនកុមារសាធារណៈនេះ ជាសមិទ្ធផលថ្មីមួយទៀតរបស់រដ្ឋបាលខេត្តមណ្ឌលគិរី ដែលមិនត្រឹមតែរួមចំណែកលើកកម្ពស់សោភ័ណភាពក្រុងសែនមនោរម្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់សុខុមាលភាព ការអភិវឌ្ឍរាងកាយ និងសុខភាពផ្លូវចិត្តរបស់កុមារ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ៕
ដោយ៖ រៀម សុខហេង
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


