សេដ្ឋកិច្ច
កម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
គិតមកដល់ពេលនេះ កម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧ បន្ទាប់ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វបានបង្កើនក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥ បន្ថែមទៀតកាលពីពេលថ្មីៗនេះ។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បន្ថែមថា ក្រុមហ៊ុនវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ ត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនមានគុណវុឌ្ឍ សម្រាប់ការនាំចូលមុខទំនិញសាច់បង្កកដោយស្វ័យប្រវត្តិ។
កន្លងមក អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបញ្ជាក់ថា ក្រុមហ៊ុនដែលអាចនាំចូលសាច់បង្កកបាន លុះត្រាគោរពតាមលក្ខខណ្ឌ៖ មានកម្មវត្ថុអាជីវកម្មសមស្រប មានប្រភពផ្គត់ផ្គង់សាច់បង្កកពីក្រៅប្រទេសច្បាស់លាស់ ត្រូវមានឃ្លាំងរក្សាគុណភាពសាច់បង្កក ស្របតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ និងត្រូវធានាអះអាងជាលាយលក្ខណ៍អក្សរថា នឹងប្រើប្រាស់មធ្យោបាយដឹកជញ្ជូន និងចែកចាយសាច់បង្កក ដែលមានលក្ខណៈបច្ចេកទេសសមស្រប។

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា យល់ឃើញថា៖ «សព្វថ្ងៃនេះ មានជាង ៥០ ក្រុមហ៊ុនទៅហើយ ដែលមានច្បាប់អនុញ្ញាតឱ្យនាំចូល ការបង្កើនបន្ថែមទៀត ខ្ញុំក៏អត់យល់ដែរ យើងគួរតែនាំគ្នាពង្រឹងនៅក្នុងវិស័យនេះដើម្បីចិញ្ចឹមក្នុងស្រុក យើងមិនចង់ពឹងផ្អែកទៅលើការនាំចូល មិនថាសាច់សត្វរស់ ឬសាច់បង្កកទេ ប៉ុន្តែបើបង្កើតហើយសូមឱ្យអាជ្ញាធរពិនិត្យឱ្យបានត្រឹមត្រូវតាមស្ដង់ដា ពាក់ព័ន្ធនឹងអ្នកដែលមានច្បាប់»។
លោក ស្រ៊ុន ពៅ បន្ថែមថា សព្វថ្ងៃនៅតែមានការលួចនាំចូលតាមច្រករបៀង សូមឱ្យគយតាមព្រំដែន ចាប់បានហើយ ពិន័យហើយ សូមឱ្យមានច្បាប់មួយដាក់ទោសទណ្ឌគាត់ មិនត្រូវចាប់ហើយលែងទេ៕

បញ្ជីឈ្មោះក្រុមហ៊ុននាំចូលសាច់បង្កកមួយចំនួនខាងក្រោម៖





-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម


