ព័ត៌មានជាតិ
សមត្ថកិច្ចខេត្តកណ្ដាល បង្ក្រាបឃ្លាំងស្តុកសាច់ប្រហិតម៉ាក TSP រកឃើញទំនិញខូចគុណភាព និងគ្មានប្រភពច្បាស់លាស់ជិត ៩តោន

កណ្ដាល៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារចម្រុះ រួមមានអាជ្ញាធរខេត្ត មន្ត្រីជំនាញ ក.ប.ប. សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យឃ្លាំងស្តុក និងចែកចាយផលិតផលចំណីអាហារ នៅឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញផលិតផលសាច់បង្កក និងសាច់ប្រហិតចម្រុះជាច្រើនប្រភេទ រួមមាន ប្រហិតក្តាម នំប៉ាវ ហតដក ប្រហិតសាច់ក្តាម Chojo និងប្រហិតម៉ាក TSP ដែលភាគច្រើនមានបញ្ហាគុណភាព គ្មានប្រភពច្បាស់លាស់ និងមិនអនុលោមតាមស្តង់ដារសុវត្ថិភាពចំណីអាហារ។

ទីតាំងដែលត្រូវបានចុះត្រួតពិនិត្យមានចំនួន២កន្លែង ស្ថិតនៅភូមិព្រៃបឹង និងភូមិត្នោតម្តើម ឃុំបែកចាន ស្រុកអង្គស្នួល ដែលមានម្ចាស់អាជីវកម្មប្រើយីហោ TSP។

លោកា គួច ចំរើន បានបញ្ជាក់ថា ក្រុមការងារបានរកឃើញភាពមិនប្រក្រតីជាច្រើន រួមមាន ផលិតផលខ្លះគ្មានកាលបរិច្ឆេទផលិត ឬផុតកំណត់ប្រើប្រាស់ ខណៈទូបង្កកមួយចំនួនមិនដំណើរការតាមលក្ខណៈបច្ចេកទេសសម្រាប់រក្សាទុកអាហារ។ លើសពីនេះ ក៏រកឃើញសកម្មភាពវេចខ្ចប់ឡើងវិញ ដែលត្រូវបានសង្ស័យថាអាចពាក់ព័ន្ធនឹងការបន្លំអ្នកប្រើប្រាស់។
អាជ្ញាធរខេត្តបានបញ្ជាក់ថា នឹងបន្តចាត់វិធានការតាមច្បាប់ចំពោះអ្នកពាក់ព័ន្ធ។ ចំពោះផលិតផលដែលត្រូវបានកំណត់ថាខូចគុណភាព និងបង្កហានិភ័យដល់សុខភាពសាធារណៈ នឹងត្រូវកម្ទេចចោល ខណៈផលិតផលមួយចំនួនទៀតត្រូវបានយកសំណាកទៅវិភាគបន្ថែម។

ក្នុងឱកាសនេះ ឯកឧត្តមអភិបាលខេត្តកណ្ដាល ក៏បានអំពាវនាវដល់អាជីវករ អ្នកចែកចាយ និងម្ចាស់ស្តង់លក់ទំនិញ ដែលបានទទួលផលិតផលពីក្រុមហ៊ុន ឬយីហោ TSP សូមផ្អាកការលក់ និងប្រគល់ផលិតផលទាំងនោះជូនក្រុមការងារ ដើម្បីពិនិត្យ និងគ្រប់គ្រងបន្ត។

តាមរបាយការណ៍មន្ត្រីជំនាញ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតផលិតផលសាច់ប្រហិត និងចំណីអាហារសរុបប្រមាណ ៨.៨៩០គីឡូក្រាម ដើម្បីយកទៅពិនិត្យ និងចាត់វិធានការតាមនីតិវិធី៕



















-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


