Connect with us

ព័ត៌មានជាតិ

អតីតពលករជិត ៥ពាន់នាក់ទទួលបានឱកាសបញ្ជាក់សមត្ថភាពជំនាញដោយឥតគិតថ្លៃ ដើម្បីពង្រឹងឱកាសការងារទាំងក្នុងស្រុក និងក្រៅប្រទេស

បានផុស

នៅ

អតីតពលករត្រឡប់មកពីប្រទេសថៃជិត ៥ពាន់​នាក់ បានទទួលឱកាសធ្វើ​តេស្តវា​យតម្លៃទទួល​ស្គាល់ជំ​នាញពីមុន Recognition of Prior Learning (RPL) ដោយឥ​តគិត​ថ្លៃ ពីរាជរដ្ឋាភិ​បាល​ដើម្បីទទួលបានវិញ្ញាបន​បត្រផ្លូវការ បង្កើនឱកាសការងារ និងប្រាក់ចំណូលកាន់តែប្រសើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះបើតាមលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានថ្លែងក្នុងទិវាជាតិ​អប់រំបណ្តុះបណ្តាលបច្ចេ​កទេស​ និង​វិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏​ខ្ពស់ខ្ពស់ សម្តេចមហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះ​រាជាណាចក្រកម្ពុជា។

លោករដ្ឋមន្ត្រីបានប​ញ្ជាក់ថា «គិតត្រឹមថ្ងៃទី១៣ ខែមិថុនា​ ឆ្នាំ២០២៦ បងប្អូនអតីតពលករត្រឡប់មកពី​ប្រទេស​ថៃចំនួន ៤,៩១២នាក់ បានចុះឈ្មោះចូលរួម​កម្មវិធីទទួលស្គាល់ជំនាញមានពីមុន ​(Recognition of Prior Learning – RPL) ខណៈ​បងប្អូន​អតីតព​លករចំនួន ៣,៨៨០​នាក់ បានឆ្លងកា​ត់ការធ្វើតេស្តរួចរា​ល់លើមុ​ខជំនាញចំនួន ៨ ក្នុងវិស័យ​សំណង់»។

បើតាមលោករដ្ឋមន្ត្រី វិញ្ញាបនប​ត្រផ្លូវការ ដែលបានពីការធ្វើតេស្តវាយ​​តម្លៃសមត្ថភាពីមុននេះ នឹងក្លាយជា​ស្ពានដ៏សំ​ខាន់ក្នុង​កា​របង្កើន​ឱកាស​ការងារ ទ​ទួលបា​នប្រាក់​ឈ្នួលសម​រម្យ និងងា​យស្រួលក្នុង​ការស្វែងរកការងារទាំង​ក្នុងប្រទេស និងក្រៅ​ប្រទេសសម្រាប់​បងប្អូ​នអតីតពលករ។

សូមបញ្ជាក់ថា លទ្ធផលខាងលើ​នេះបានឆ្លុះ​បញ្ចាំងពីភាព​ជោគជ័យ​នៃគោល​នយោបាយ​អភិវឌ្ឍជំនាញរបស់រាជរដ្ឋាភិបាល ដែលមិនត្រឹម​តែ​ផ្តល់ឱកា​សប​ណ្តុះបណ្តាល​ដោយឥតគិត​ថ្លៃប៉ុណ្ណោះទេ ប៉ុន្តែថែ​មទាំងទទួ​លស្គាល់បទ​ពិសោធន៍ និងជំនាញ​ដែលពលក​រមាន​ស្រាប់ ឱ្យ​ក្លាយ​ជា​គុណវុឌ្ឍិផ្លូវការដែលមានតម្លៃក្នុងទីផ្សារការងារផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម