ព័ត៌មានអន្ដរជាតិ
ហ្វាំងឡង់ សម្រេចចិត្តរុះរើច្បាប់ចាស់ បើកផ្លូវឱ្យអាវុធនុយក្លេអ៊ែរចូលស្រុក បង្កើនកម្តៅជាមួយរុស្ស៊ី
សភាប្រទេសហ្វាំងឡង់ បានបោះឆ្នោតទម្លាយរបាំងច្បាប់ដែលមានអាយុកាលរាប់សិបឆ្នាំ ដើម្បីអនុញ្ញាតឱ្យមានការនាំចូល និងរក្សាទុកអាវុធនុយក្លេអ៊ែរនៅលើទឹកដីរបស់ខ្លួន ក្នុងបំណងពង្រឹងប្រព័ន្ធការពារជាតិឱ្យកាន់តែស្អិតរមួតជាមួយអង្គការណាតូ (NATO) ដែលការណ៍នេះបានធ្វើឱ្យរុស្ស៊ីក្តៅស្លឹកត្រចៀកភ្លាមៗ។

សារព័ត៌មាន Fox News បានចុះផ្សាយកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ថា យោងតាមលទ្ធផលឆ្នោត មានតំណាងរាស្ត្ររហូតដល់ ១២៥រូប បានគាំទ្រសំណើរបស់រដ្ឋាភិបាល ខណៈ ៦១រូបបោះឆ្នោតប្រឆាំង និង ១៣រូបទៀតអនុបវាទ ដែលចំនួនគាំទ្រដ៏ច្រើនលើសលប់នេះ បានធ្វើឱ្យច្បាប់ថ្មីត្រូវបានអនុម័ត និងត្រូវបញ្ជូនទៅកាន់ប្រធានាធិបតី ដើម្បីចុះហត្ថលេខាជាជំហានចុងក្រោយ។
រដ្ឋមន្ត្រីក្រសួងការពារជាតិហ្វាំងឡង់ លោក Antti Häkkänen បានសម្តែងក្តីរំភើបជាខ្លាំង ដោយចាត់ទុកការកែទម្រង់ច្បាប់ថាមពលនុយក្លេអ៊ែរឆ្នាំ១៩៨៧ នេះថា ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏ធំមួយ ក្នុងការបង្កើនសុវត្ថិភាពសម្រាប់ជាតិ និងសម្ព័ន្ធមិត្តទាំងមូល។ លោកបានទម្លាយថា រឿងអាវុធនុយក្លេអ៊ែរនេះ ជារឿងពិបាកសម្រេចចិត្តបំផុត សម្រាប់ក្រសួងការពារជាតិ ដែលត្រូវចំណាយពេលរាប់ឆ្នាំ ដើម្បីសិក្សាស្រាវជ្រាវ ព្រមទាំងជជែកវែកញែកយ៉ាងម៉ត់ចត់ជាមួយបណ្តាប្រទេសមហាអំណាច មុននឹងឈានមកដល់ចំណុចនេះ។
វិធានការច្បាប់ថ្មីនេះ នឹងត្រូវលុបចោលនូវបទប្បញ្ញត្តិចាស់នៅក្នុងច្បាប់ថាមពលនុយក្លេអ៊ែរ ដែលធ្លាប់ហាមឃាត់ការនាំចូល ការផលិត ការកាន់កាប់ និងការបំផ្ទុះគ្រាប់បែកនុយក្លេអ៊ែរ។ ប្រសិនបើច្បាប់នេះត្រូវបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ វានឹងអនុញ្ញាតឱ្យមានការដឹកជញ្ជូន ការផ្គត់ផ្គង់ ឬការកាន់កាប់អាវុធនុយក្លេអ៊ែរនៅក្នុងប្រទេសហ្វាំងឡង់ ភ្លាម ប្រសិនបើស្ថានភាពការពារជាតិទាមទារចាំបាច់។

គួររំលឹកថា ហ្វាំងឡង់បានសម្រេចចិត្តលះបង់គោលនយោបាយមិនចូលបក្សសម្ព័ន្ធ ហើយរត់ទៅជ្រកក្រោមដំបូលណាតូ តាំងពីខែមេសា ឆ្នាំ២០២៣ មកម៉្លេះ ពោលគឺភ្លាមៗបន្ទាប់ពីរុស្ស៊ីបានបើកការវាយលុកចូលប្រទេសអ៊ុយក្រែន ដែលការចូលរួមនោះ បានធ្វើឱ្យព្រំដែនរវាងណាតូ និងរុស្ស៊ីកើនឡើងទ្វេដង។
យ៉ាងណាមិញ ផ្លូវច្បាប់ថ្មីនេះ មិនមែនដើរដោយរលូនគ្មានអ្នកជំទាស់នោះទេ ព្រោះក្រុមតំណាងរាស្ត្របក្សប្រឆាំង បានចេញមុខព្រមានថា ការបើកដៃឱ្យអាវុធមហាបំផ្លាញនេះចូលស្រុក អាចនឹងធ្វើឱ្យហ្វាំងឡង់ក្លាយជាផ្ទាំងស៊ីបដំបូងគេនៃការវាយប្រហារ ហើយវាក៏ជាការដើរខុសពីទម្លាប់របស់អ្នកជិតខាងក្នុងតំបន់ ដែលតែងតែបដិសេធអាវុធប្រភេទនេះ។ ការបារម្ភនេះមិនខុសឡើយ ព្រោះខាងវិមានក្រឹមឡាំងរបស់រុស្ស៊ី តាមរយៈអ្នកនាំពាក្យ លោក Dmitry Peskov បានចេញមុខព្រមានចំៗទាំងកំហឹងថា សកម្មភាពរបស់ហ្វាំងឡង់ កំពុងតែបង្កើតការគំរាមកំហែងផ្ទាល់មកលើរុស្ស៊ី និងធ្វើឱ្យខ្លួនឯងធ្លាក់ក្នុងគ្រោះថ្នាក់បំផុត ហើយរុស្ស៊ីដាច់ខាតនឹងត្រូវចាត់វិធានការឆ្លើយតបវិញយ៉ាងក្តៅគគុកជាមិនខាន៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


