ព័ត៌មានអន្ដរជាតិ
អាមេរិក-អ៊ីរ៉ង់ ត្រៀមពិភាក្សាគ្នាលើកដំបូង នៅស្វីស ក្រោយចុះកិច្ចព្រមព្រៀងសន្តិភាពរួច
ភ្លាមៗបន្ទាប់ពីទីក្រុងតេហេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន បានឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាប្រវត្តិសាស្ត្រ នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា នេះ រដ្ឋាភិបាលស្វីស បានប្រកាសថា កិច្ចពិភាក្សាដំបូងរវាងអាមេរិក និងអ៊ីរ៉ង់ នឹងត្រូវធ្វើឡើងនៅថ្ងៃសុក្រស្អែកនេះ ក្នុងរមណីយដ្ឋានលើកំពូលភ្នំដ៏ល្បីល្បាញ Buergenstock។

បើតាមទីភ្នាក់ងារព័័ត៌មានរ៉យទ័រ ក្រសួងការបរទេសស្វីស បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ផ្អែកលើស្ថានភាពបច្ចុប្បន្ន ផែនការសម្រាប់ការជួបគ្នារវាងតំណាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅតែបន្តធ្វើឡើងតាមការគ្រោងទុកដដែល។ ជំនួបដ៏សំខាន់នេះ នឹងមានការចូលរួមពីប្រទេសអន្តរការី ដូចជា ប៉ាគីស្ថាន និងកាតា ព្រមទាំងបណ្តាប្រទេសពាក់ព័ន្ធផ្សេងទៀត ដើម្បីចាប់ផ្តើមការចរចាដំបូងបង្អស់ ជុំវិញការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ឱ្យមានប្រសិទ្ធភាព។
យ៉ាងណាមិញ ខាងក្រសួងការបរទេសស្វីស បានបញ្ជាក់បន្ថែមថា រហូតមកទល់ពេលនេះ មិនទាន់មានព័ត៌មានលម្អិតណាមួយ ត្រូវបានទម្លាយឱ្យដឹង ជុំវិញកាលវិភាគជាក់លាក់ និងរបៀបវារៈស៊ីជម្រៅនៃជំនួបនៅលើកំពូលភ្នំនេះនៅឡើយទេ ដោយសារកិច្ចការជាច្រើនត្រូវរក្សាការសម្ងាត់ ដើម្បីធានាឱ្យកិច្ចចរចាសន្តិភាពដ៏រសើបនេះអាចប្រព្រឹត្តទៅបានដោយរលូន៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


