ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ ប្រកាសថា ខ្លួនជាអ្នកឈ្នះសង្គ្រាម លើអាមេរិក និងអ៊ីស្រាអែល
ប្រទេសអ៊ីរ៉ង់ បានសារទរនិងប្រកាសថា ខ្លួនជាអ្នកឈ្នះ លើសង្គ្រាមជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។

ការប្រកាសនេះគឺចេញពីមាត់ប្រមុខចរចាអ៊ីរ៉ង់ និងជាប្រធានសភា គឺលោក Mohammad Bagher Ghalibaf ដែលអះអាងប្រាប់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២៦ ថា សង្រ្គាមនាពេលថ្មីៗនេះ គឺជាសង្រ្គាម រវាងសមរភូមិនៃភាពត្រឹមត្រូវ និងភាពមិនត្រឹមត្រូវ។ អ៊ីរ៉ង់ មិនអនុញ្ញាតឲ្យសហរដ្ឋអាមេរិក និងអ៊ីស្រាអែល សម្រេចបាននូវគោលដៅទាំង៩ ដែលពួកគេបានកំណត់ តាំងពីចាប់ផ្តើមសង្រ្គាមបានឡើយ ហើយនេះគឺជាជ័យជម្នះរបស់ទីក្រុងតេហេរ៉ង់។
យ៉ាងណា លោកមិនបញ្ជាក់ច្បាស់ឡើយថា តើគោលដៅទាំង៩ នោះ គឺជាអ្វីខ្លះ?

សេចក្តីប្រកាសនេះ ធ្វើឡើងបន្ទាប់ពី អាមេរិក-អ៊ីរ៉ង់ ឈានដល់កិច្ចព្រមព្រៀងសន្តិភាព ឬគេហៅថា អនុស្សរណៈនៃការយោគយល់គ្នា (MoU) ១៤ចំណុច ក្នុងគោលបំណង បញ្ចប់សង្រ្គាមរយៈពេលបួនខែ។
លោកប្រធានាធិបតី បានចុះហត្ថលេខាផ្ទាល់ លើឯកសារច្បាប់ដើម ក្នុងអំឡុងកិច្ចប្រជុំកំពូល G7 នៅវិមាន Versailles នៃប្រទេសបារាំង ដែលការចុះហត្ថលេខានេះ កើតឡើងមុនពិធីផ្លូវការ នៅប្រទេសស្វីស មួយថ្ងៃប៉ុណ្ណោះ។

ក្នុង ១៤ចំណុចនោះ គេឃើញថា មាន ៣ចំណុចធំ ដែលសំខាន់ខ្លាំងបំផុត ក្នុងការនាំសន្តិភាព ឲ្យលេចចេញជារូបរាងបាន។ ក្នុងនោះមានដូចជា៖
១. ការឈប់បាញ់ជាបន្ទាន់ និងការបញ្ចប់សង្រ្គាមក្នុងតំបន់
កិច្ចព្រមព្រៀងនេះប្រកាសអំពីការបញ្ចប់ជាបន្ទាន់ និងជាអចិន្ត្រៃយ៍ នូវរាល់ប្រតិបត្តិការយោធា «នៅគ្រប់សមរភូមិទាំងអស់»។ ខ្លឹមសារ ក៏ចែងយ៉ាងច្បាស់ផងដែរ ឲ្យមានការឈប់បាញ់គ្នា នៅប្រទេសលីបង់ ដែលតម្រូវឲ្យអ៊ីរ៉ង់ ដោះស្រាយជាមួយក្រុមហេសបូឡា ឲ្យមានប្រសិទ្ធភាព។
សហរដ្ឋអាមេរិក ក៏នឹងចាប់ផ្តើមដកការបិទខ្ទប់ផ្លូវទឹក លើកំពង់ផែរបស់អ៊ីរ៉ង់ជាបន្ទាន់ ហើយនឹងដកកងកម្លាំងថយក្រោយ ទៅកាន់កម្រិតមុនពេលមានសង្រ្គាមវិញ ក្នុងរយៈពេល ៣០ថ្ងៃ បន្ទាប់ពីកិច្ចព្រមព្រៀងចុងក្រោយត្រូវបានសម្រេច ផងដែរ។
២. ការបន្ធូរបន្ថយសេដ្ឋកិច្ចសកល និងច្រកសមុទ្រ Hormuz
អ៊ីរ៉ង់នឹងបោសសម្អាតមីន និងស្តារឡើងវិញនូវចរាចរណ៍កប៉ាល់ពាណិជ្ជកម្ម ដោយសុវត្ថិភាព និងមិនគិតថ្លៃ ឆ្លងកាត់ច្រកសមុទ្រ Hormuz ក្នុងរយៈពេល ៣០ថ្ងៃ។
ម្យ៉ាង ក្រសួងរតនាគារសហរដ្ឋអាមេរិក នឹងចេញលិខិតលើកលែងជាបន្ទាន់ លើការនាំចេញប្រេងឆៅរបស់អ៊ីរ៉ង់ និងសេវាធនាគារពាក់ព័ន្ធ ដែលអនុញ្ញាតឲ្យប្រេង អាចហូរចូលទីផ្សារសកលឡើងវិញ ដើម្បីកាត់បន្ថយតម្លៃប្រេងឥន្ធនៈ អន្តរជាតិ។
មិនត្រឹមប៉ុណ្ណឹង កិច្ចព្រមព្រៀងនេះ ប្ដេជ្ញាបង្កើតមូលនិធិអន្តរជាតិ ក្នុងទំហំទឹកប្រាក់ ៣០០ពាន់លានដុល្លារ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់អ៊ីរ៉ង់។
៣. ឱកាសចរចានុយក្លេអ៊ែរដ៏ផុយស្រួយរយៈពេល ៦០ថ្ងៃ
កិច្ចព្រមព្រៀងបណ្តោះអាសន្ននេះ ទុកពេលឲ្យប្រទេសទាំងពីរ ៦០ថ្ងៃ ដើម្បីចរចាលើកិច្ចព្រមព្រៀងចុងក្រោយ ដោយទុកឲ្យព័ត៌មានលម្អិតដ៏ស្មុគស្មាញ អំពីកម្មវិធីនុយក្លេអ៊ែររយៈពេលវែងរបស់អ៊ីរ៉ង់ នៅមិនទាន់ដោះស្រាយនៅឡើយ។
លើសពីនេះ អ៊ីរ៉ង់ ព្រមព្រៀងលើការសម្របសម្រួលកម្រិតអប្បបរមា ក្នុងការកាត់បន្ថយកំហាប់ នៃសារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់កម្រិតខ្ពស់ដែលបានរក្សាទុក នៅលើទឹកដីរបស់ខ្លួន ក្រោមការត្រួតពិនិត្យរបស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ នៃអង្គការសហប្រជាជាតិ (IAEA)៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


