ព័ត៌មានជាតិ
លោក ទេព អស្នារិទ្ធ ក្រើនរំលឹកពីគ្រោះថ្នាក់ នៃព័ត៌មានក្លែងក្លាយ និង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានអំពាវនាវ និង រម្លឹកឲ្យសាធារណជនទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ជាទីបំផុតចំពោះការរីករាលដាល នៃព័ត៌មានក្លែងក្លាយ និង ល្បិចឆបោកតាមគ្រប់រូបភាពតាមរយៈប្រព័ន្ធបច្ចេកវិទ្យាក្នុងសម័យឌីជីថលនេះ។

ការអំពាវនាវនេះធ្វើឡើងក្នុងបរិបទដែលបច្ចុប្បន្ន ឧក្រិដ្ឋជនបច្ចេកវិទ្យាកំពុងប្រើប្រាស់រូបភាពថ្មីៗ និង កាន់តែទំនើប ដើម្បីល្បួង ឬ គំរាមកំហែងអ្នកប្រើប្រាស់បណ្តាញសង្គម ក្នុងគោលបំណងដកហូតប្រាក់កាស ឬ លួចយកទិន្នន័យផ្ទាល់ខ្លួនរបស់បុគ្គលណាមួយ។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី ២ នៅវិទ្យាល័យរវៀង ខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៦ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ក្នុងសម័យបច្ចេកវិទ្យាទំនើបនេះ អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និង ព័ត៌មានក្លែងក្លាយ បានកើតមានឡើងយ៉ាងញឹកញាប់ក្នុងរូបភាពផ្សេងៗ គ្នា។ គោលបំណង នៃការឆបោកទាំងនេះ គឺដើម្បីលួចទិន្នន័យគណនី ឬ ឯកសារសម្ងាត់ផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ ចំណែកឯការបង្កើតព័ត៌មានក្លែងក្លាយវិញ គឺដើម្បីបំពុលសង្គម ឬ មានចេតនានយោបាយមិនល្អណាមួយ។

លោកបញ្ជាក់ថា ប្រសិនបើអ្នកទទួលបានតំណភ្ជាប់ដែលមិនស្គាល់ប្រភពតាមរយៈ Facebook , Telegram ឬ បណ្ដាញសង្គមផ្សេងៗ សូមកុំចុចបើក និង កុំចែកចាយបន្តជាដាច់ខាត ហើយគួរលុបតំណភ្ជាប់ទាំងនោះចោលភ្លាមៗ ព្រោះការចុចចូលនឹងធ្វើឲ្យជនឆបោកអាចលួចចូលគ្រប់គ្រងគណនី ឬ លួចយកព័ត៌មានសម្ងាត់ពីក្នុងទូរស័ព្ទរបស់យើងបាន។ មួយវិញទៀត សូមកុំផ្ដល់អត្តសញ្ញាណប័ណ្ណ ឬ ព័ត៌មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬ បើកគណនីធនាគារឲ្យអ្នកដទៃប្រើប្រាស់ជាដាច់ខាត ទោះបីជាពួកគេផ្តល់ប្រាក់កម្រៃបន្តិចបន្តួចក៏ដោយ។ ជនឆបោក នឹងប្រើប្រាស់គណនីរបស់យើង ដើម្បីធ្វើសកម្មភាពខុសច្បាប់ផ្សេងៗ។

ដោយឡែកជុំវិញការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ អ្នកនាំពាក្យក្រសួងព័ត៌មាន បានសង្កត់ធ្ងន់ថា មុននឹងជឿ ឬ ចែកចាយព័ត៌មានណាមួយ អ្នកប្រើប្រាស់ត្រូវតែផ្ទៀងផ្ទាត់ប្រភពឲ្យបានច្បាស់លាស់ពីស្ថាប័នផ្លូវការជាមុនសិន ដើម្បីជៀសវាងការចាញ់បោក ឬ ការចែកចាយព័ត៌មានមិនពិត ដែលបង្កផលប៉ះពាល់ដល់សង្គម។

ទន្ទឹមនឹងនេះ លោក ទេព អស្នារិទ្ធ ក៏បានអំពាវនាវជាថ្មី និង ក្រើនរំលឹកយ៉ាងទទូចដល់ស្រទាប់យុវវ័យ ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ «៣កុំ ១ការពារ» ដោយត្រូវអនុវត្ត «៣កុំ» គឺ 🛑កុំទាន់ជឿភ្លាមតាមអារម្មណ៍ ឬ ការរំជើបរំជួលនៅពេលឃើញព័ត៌មានប្លែក ដោយត្រូវផ្អាក ហើយគិតសិន , ❌កុំទាន់ចែករំលែក (Share) ប្រភពមិនច្បាស់លាស់ ដើម្បីជៀសវាងការចែកចាយមេរោគ នៃព័ត៌មានក្លែងក្លាយ , និង 📱កុំប្រហែសពេលប្រើប្រាស់បណ្តាញសង្គម ដោយត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ចំពោះព័ត៌មានហូរចូល និង មិនត្រូវចុចលើតំណភ្ជាប់ (link) ចម្លែក ឬ មានភាពទាក់ទាញហួសហេតុឡើយ រួមផ្សំនឹង «១ការពារ» គឺ 🤝ការពារសន្តិសុខព័ត៌មានខ្លួនឯង តាមរយៈការពង្រឹងអក្ខរកម្មព័ត៌មាន រួចយកចំណេះដឹងនេះទៅចែករំលែកបន្តដល់មិត្តភក្តិ គ្រួសារ និង មនុស្សជុំវិញខ្លួន ឲ្យបានយល់ដឹងទាន់ល្បិចកល នៃព័ត៌មានក្លែងក្លាយ។ 🤝 ការពារសន្តិសុខព័ត៌មានខ្លួនឯង ៖ តាមរយៈការពង្រឹងអក្ខរកម្មព័ត៌មាន និង យកចំណេះដឹងនេះទៅចែករំលែកបន្តដល់មិត្តភក្តិ គ្រួសារ និង មនុស្សជុំវិញខ្លួនឲ្យបានយល់ដឹងទាន់ល្បិចកល នៃព័ត៌មានក្លែងក្លាយ»៕






-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម


