Connect with us

សន្តិសុខសង្គម

សមត្ថកិច្ចចម្រុះចុះឆែកឆេរទីតាំង សង្ស័យ៣កន្លែងនៅក្រុងបាវិត ឃាត់ខ្លួនជនបរទេសគ្មានលិខិតឆ្លងដែន ១៤នាក់

បានផុស

នៅ

គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត បានសហការជាមួយនាយកដ្ឋានចារកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានបើកប្រតិបត្តិការចុះត្រួតពិនិត្យទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចំនួន ៣កន្លែង នៅក្នុងភូមិសាស្ត្រក្រុងបាវិត កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការនេះធ្វើឡើងក្រោមការសម្របសម្រួលនីតិវិធីពី លោក ចាន់ វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ដោយមានការចូលរួមផ្ទាល់ពី អនុប្រធាននាយកដ្ឋានចារកម្ម លោកអភិបាលរងក្រុង លោកអធិការរងនគរបាលក្រុង លោកនាយករងរដ្ឋបាលក្រុង និងលោកនាយផ្នែក នៃនាយកដ្ឋានចារកម្ម។

ជាលទ្ធផលនៃការចុះត្រួតពិនិត្យតាមទីតាំងទាំង ៣ មានដូចខាងក្រោម៖ ទីតាំងទី១ (អគារ Dong Tai Park ឬតុងថៃ)៖ ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត។ ក្រោយការពិនិត្យ សមត្ថកិច្ចពុំរកឃើញករណីពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានោះទេ ប៉ុន្តែបានសម្រេចបិទសៀល (Seal) បន្ថែមចំនួន ១០៦សៀល និងបានដកហូតសម្ភារៈ ឧបករណ៍គមនាគមន៍មួយចំនួន រួមមាន៖ កុំព្យូទ័រ All in 1 ចំនួន ១០គ្រឿង, ទូរសព្ទដៃចម្រុះ ៧៨គ្រឿង, ខ្នោះដៃ ១ និងឧបករណ៍ SIMbox ចំនួន ២គ្រឿង ដើម្បីប្រគល់ជូនកម្លាំងនគរបាលខេត្ត,

ទីតាំងទី២ (កាស៊ីណូ ហ្គោលដេន ភែលេស – AI)៖ ស្ថិតនៅភូមិប្រាសាទ សង្កាត់ប្រាសាទ។ ទីតាំងនេះក៏ពុំរកឃើញករណីពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឡើយ និងទីតាំងទី៣ (ផ្ទះសំណាក់ N98)៖ ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត។ សមត្ថកិច្ចបានរកឃើញជនបរទេសសរុបចំនួន ៤៤នាក់ (ស្រី ៨នាក់) មាន ៤សញ្ជាតិ ក្នុងនោះរួមមាន ជនជាតិវៀតណាម ៣៤នាក់, ចិន ៧នាក់, ហ្វីលីពីន ២នាក់ និងជប៉ុន ១នាក់។

ក្នុងការត្រួតពិនិត្យឯកសារ ក្នុងចំណោមជនបរទេសទាំង ៤៤នាក់នោះ មាន ៣០នាក់ មានលិខិតឆ្លងដែន និងទិដ្ឋាការត្រឹមត្រូវ។ ដោយឡែក អាជ្ញាធរបានរកឃើញជនបរទេសចំនួន ១៤នាក់ គ្មានលិខិតឆ្លងដែន។

បច្ចុប្បន្ន ជនបរទេសខុសច្បាប់ទាំង ១៤នាក់ខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីចាត់ការ និងអនុវត្តនីតិវិធីបន្តទៅតាមផ្លូវច្បាប់អន្តោប្រវេសន៍៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម