សន្តិសុខសង្គម
គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ រកឃើញសម្ភារសង្ស័យជាប់ពាក់ព័ន្ធ បទល្មើសឆបោកអនឡាញ
អាជ្ញាធរខណ្ឌមានជ័យ បើកប្រតិបត្តិការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ក្រោយត្រួតពិនិត្យហាងទិញលក់គ្រឿង អេឡិកត្រូនិក រកឃើញសម្ភារៈជាច្រើនរយគ្រឿង សង្ស័យជាប់ពាក់ព័ន្ធ ត្រៀមប្រព្រឹត្តបទល្មើស «អនឡាញស្កេម» ។

ការចុះបង្រ្កាបនេះដែរធ្វើឡើងកាលពីយប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦នេះ នៅចំណុចផ្ទះលេខ២២៨ ផ្លូវCommercial ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រោមការបញ្ជាដោយផ្ទាល់ពីលោក សេង គន្ធ អភិបាលខណ្ឌមានជ័យ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ សហការជាមួយការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបន្តចុះអនុវត្តអនុក្រឹត្យលេខ០៣របស់រដ្ឋាភិបាល ដើម្បីទប់ស្កាត់បទល្មើស Online Scams ក្នុងមូលដ្ឋាន។


ជាលទ្ធផល កម្លាំងជំនាញបានឃាត់ខ្លួនមនុស្ស៣នាក់ (បុរសជនជាតិចិន០១នាក់ ខ្មែរ០២នាក់) និងរកឃើញសម្ភារៈជាវត្ថុតាង សង្ស័យជាប់ពាក់ព័ន្ធ ត្រៀមប្រព្រឹត្តការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ។ ក្នុងនោះរួមមាន ៖ ទូរស័ព្ទដៃចំនួន ៦៨២គ្រឿង , កុំព្យូទ័រ(All in one)ចំនួន ៦២គ្រឿង , Monitorចំនួន ២៦គ្រឿង , កុំព្យូទ័រយួរដៃ(Laptop)ចំនួន០៥គ្រឿង ,ធុងCPUចំនួន ០៩គ្រឿង។


បច្ចុប្បន្ន ជនជាប់ពាក់ព័ន្ធទាំងអស់ និងសម្ភារៈខាងលើ បានបញ្ជូនទៅស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីសួរនាំ និងចាត់វិធានការតាមនីតិវីធីផ្លូវច្បាប់ ៕ អត្ថបទ ៖ រដ្ឋា


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


