Connect with us

សេដ្ឋកិច្ច

​ទំហំពាណិជ្ជកម្មកម្ពុជា-ជប៉ុន ​សម្រេច​បានជាង ១,២​ពាន់លានដុល្លារ កើនឡើងជាង ១៧% ​នៅរយៈពេល ៥ ខែ

បានផុស

នៅ

ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-ជប៉ុន ​សម្រេច​បាន​នូវ​ទំហំ​ទឹក​ប្រាក់​ជាង ​១,២ ​ពាន់លានដុល្លារ នៅ​ក្នុង​រយៈពេល ៥ ​ខែ ​២០២៦ កើន​ឡើង ១៧,២% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ឆ្លុះ​បញ្ចាំង​ពី​ទំនុក​ចិត្ត​របស់វិនិ​​យោគិន​ជប៉ុន​មក​លើ​បរិយាកាស​ធុរកិច្ច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ទិន្នន័យ​របស់​អគ្គនាយកដ្ឋានគយ ​និង​រដ្ឋាករ​កម្ពុជា​បង្ហាញ​ថា ​គិតចាប់ពីខែមករា ​ដល់ខែឧសភា ២០២៦ ​​កម្ពុជា​​នាំ​ទំនិញ​ចេញ​ទៅ​ជប៉ុន​មានតម្លៃ ​៧៦៦ ​លានដុល្លារ ​កើនឡើង ២០,៦% ​ចំណែកឯជប៉ុននាំចូលមកវិញ​មានតម្លៃ​ ៤៣៤ ​លានដុល្លារ​ កើន ១១,៨%។​

​អ្នកឧកញ៉ា លឹម ហេង ​អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា យល់ឃើញថា ​កម្ពុជា-ជប៉ុន​បាន​អនុវត្ត​នូវ​កិច្ចព្រមព្រៀង​ស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់​ (RCEP) ធ្វើឱ្យទំហំពា​ណិជ្ជ​កម្ម​កើនឡើង។​

​កម្ពុជាធ្វើពាណិជ្ជកម្មជាមួយជប៉ុនសឹងតែពហុវិស័យ ​ទាំង​សម្លៀកបំពាក់ ​គ្រឿងបន្លាស់ ​គ្រឿង​បង្គុំ​ផ្សេងៗ ​ខណៈផលិត​ផល​កសិកម្មរបស់កម្ពុជា​មួយចំនួន​ក៏​បាននាំចេញទៅទីផ្សារជប៉ុនផងដែរ។ ​

​លោកបណ្ឌិត ហុង វណ្ណៈ អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​​នៅ​រាជ្យ​បណ្ឌិត្យសភា​កម្ពុជា​ ប្រាប់កម្ពុជាថ្មី​ថា ​​ទំនាក់​ទំនង​ការទូតកម្ពុជា-ជប៉ុន​បន្តរក្សា​បាន​ល្អ ​ខណៈទំនុកចិត្តនៃវត្តមានរបស់ក្រុមហ៊ុនជប៉ុន​នៅ​កម្ពុជាមានជាយូរមកហើយ​។​

​លោកបន្ថែមថា វិនិយោគិន​ជប៉ុន​ពេញចិត្ត​ក្នុង​ការវិនិយោគនៅកម្ពុជា ​ដែល​ទទួល​បាន​ផលចំណេញ​មួយចំនួន ​ដូច​ជាផ្សារ​ទំនើបអ៊ីអន ​និង​រោងចក្រគ្រឿង​បង្គុំ​អេឡិច​ត្រូនិក​ផ្សេងៗ។​

នៅ​ឆ្នាំ ​២០២៥ ​ទំហំ​ពាណិជ្ជ​កម្មទ្វេ​ភាគី​កម្ពុជា-ជប៉ុន សម្រេច​បាននូវ​ទំហំ​ទឹក​ប្រាក់​ជាង ​២,៥៣ ​ពាន់លានដុល្លារ ​កើន​ ១៧,១៤% ក្នុង​នោះកម្ពុជា​​នាំ​ទំនិញ​ចេញ​ទៅ​ជប៉ុន​មានតម្លៃ ១,៥៧ ពាន់លានដុល្លារ កើន ១១,៨៦% ​ចំណែកជប៉ុននាំចូលមកវិញ​ មាន​តម្លៃ៩៥៦ ​លានដុល្លារ​ កើន ២៧%៕​

អត្ថបទ៖ ឡេង ដេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម