សេដ្ឋកិច្ច
ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុន កើនឡើងដល់ជិត ១ ពាន់លានដុល្លារ ត្រឹមរយៈពេល ៤ ខែ
ការដោះដូរទំនិញកម្ពុជា-ជប៉ុន សម្រេចបាននូវទំហំទឹកប្រាក់ជិត ១ ពាន់លានដុល្លារ នៅក្នុងរយៈពេល ៤ ខែ (មករា-មេសា) ២០២៦ កើនឡើង ១៦,២% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ចេញផ្សាយនៅថ្ងៃទី ១១ ឧសភា ២០២៦។

ទិន្នន័យរបស់ GDCE បង្ហាញថា គិតចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ ២០២៦ កម្ពុជានាំចេញទៅជប៉ុនមានតម្លៃ ៦១៤ លានដុល្លារ កើនឡើង ១៧,៤% ចំណែកឯជប៉ុននាំចូលមកវិញមានតម្លៃ ៣៥២ លានដុល្លារ កើន ១៤,២%។
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ថា កម្ពុជាបានអនុវត្តកិច្ចព្រមព្រៀង ស្ដីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលធ្វើឱ្យកម្ពុជា ជប៉ុន អូស្ត្រាលី នូវែលហ្សេឡង់ ដែលជាប្រទេស ៥ បូកជាមួយអាស៊ាន ធ្វើឱ្យពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុនកើនឡើង ខណៈមានភាពអនុគ្រោះពន្ធច្រើន។ កម្ពុជា ធ្វើពាណិជ្ជកម្មជាមួយជប៉ុនសឹងតែពហុវិស័យទាំងសម្លៀកបំពាក់ គ្រឿងបន្លាស់ គ្រឿងបង្គុំផ្សេងៗ និងផលិតផលកសិកម្មក៏បាននាំចេញទៅទីផ្សារជប៉ុនផងដែរ។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៅរាជ្យបណ្ឌិត្យសភាកម្ពុជាយល់ឃើញថា៖ «វិនិយោគិនជប៉ុនពេញចិត្តក្នុងការវិនិយោគនៅកម្ពុជា ដែលទទួលបានផលចំណេញមួយចំនួន ដូចជាផ្សារទំនើបអ៊ីអន និងរោងចក្រគ្រឿងបង្គុំអេឡិកត្រូនិក»។
យោងតាមក្រសួងពាណិជ្ជកម្ម នៅឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុន សម្រេចបាននូវទំហំទឹកប្រាក់ជាង ២,៥៣ ពាន់លានដុល្លារ កើន ១៧,១៤% ក្នុងនោះកម្ពុជានាំទំនិញចេញទៅជប៉ុនមានតម្លៃ ១,៥៧ ពាន់លានដុល្លារ កើន ១១,៨៦% ចំណែកជប៉ុននាំចូលមកវិញ មានតម្លៃ៩៥៦ លានដុល្លារ កើន ២៧%៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


