សេដ្ឋកិច្ច
ការដោះដូរទំនិញកម្ពុជា-ជប៉ុន មានទំហំជាង ២ ពាន់លានដុល្លារ កើន ១៩% ត្រឹមរយៈពេល ១០ ខែ
ការដោះដូរទំនិញកម្ពុជា-ជប៉ុន សម្រេចបាននូវទំហំទឹកប្រាក់ជាង ២ ពាន់លានដុល្លារ គិតចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ ២០២៥ កើនឡើង ១៩% ធៀបនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ ២០២៤។ នេះបើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។

ទិន្នន័យរបស់ GDCE បង្ហាញថា គិតចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុនសរុបជាង ២,០៩ ពាន់លានដុល្លារ កើនឡើង ១៩% ក្នុងនោះកម្ពុជានាំទំនិញចេញទៅជប៉ុន មានទំហំទឹកប្រាក់ ១,៣០ ពាន់លានដុល្លារ កើន ១៣,៨% ចំណែកឯការនាំចូលមកវិញមានតម្លៃ ៧៨៧ លានដុល្លារ កើនឡើង ២៨,៨%។
តួលេខខាងលើបង្ហាញថា កម្ពុជាមានអតិរេកពាណិជ្ជកម្មជាមួយប្រទេសជប៉ុនប្រមាណ ៥២២ លានដុល្លារ។
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ១៧ ខែ ខែវិច្ឆិកា ឆ្នាំ ២០២៥ ថា កម្ពុជាបានអនុវត្តនូវកិច្ចព្រមព្រៀង ស្ដីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលធ្វើឱ្យកម្ពុជា ជប៉ុន អូស្ត្រាលី នូវែលហ្សេឡង់ ដែលជាប្រទេស ៥ បូកជាមួយអាស៊ាន ធ្វើឱ្យពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុនកើនឡើង ខណៈមានភាពអនុគ្រោះពន្ធច្រើន។

អ្នកឧកញ៉ា លឹម ហេង បានបញ្ជាក់ថា កម្ពុជាធ្វើពាណិជ្ជកម្មជាមួយជប៉ុនសឹងតែពហុវិស័យ ទាំងសម្លៀកបំពាក់ គ្រឿងបន្លាស់ គ្រឿងបង្គុំផ្សេងៗ ខណៈផលិតផលកសិកម្មរបស់កម្ពុជាមួយចំនួនក៏បាននាំចេញទៅទីផ្សារជប៉ុនផងដែរ។
លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៅរាជ្យបណ្ឌិត្យសភាកម្ពុជាមានប្រសាសន៍ថា ទំនាក់ទំនងការទូតកម្ពុជា-ជប៉ុនបន្តរក្សាបានល្អ ខណៈទំនុកចិត្តនៃវត្តមានរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជាជាយូរមកហើយ។
លោកបណ្ឌិត ហុង វណ្ណៈ បន្ថែមថា វិនិយោគិនជប៉ុនពេញចិត្តក្នុងការវិនិយោគនៅកម្ពុជា ដែលទទួលបានផលចំណេញមួយចំនួន ដូចជាផ្សារទំនើបអ៊ីអន និងរោងចក្រគ្រឿងបង្គុំអេឡិកត្រូនិកផ្សេងៗ។
នៅក្នុងឆ្នាំ ២០២៤ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុន សម្រេចបានទឹកប្រាក់ ២,១៦ ពាន់លានដុល្លារ កើនឡើង ២០,១% ក្នុងនោះកម្ពុជានាំចេញ ទៅជប៉ុន មានទឹកប្រាក់ ១,៤ ពាន់លានដុល្លារ កើន ១៩,៨% និងជប៉ុននាំចូលមកម្ពុជា មានតម្លៃ ៧៥២ លានដុល្លារ កើន ២០,៧%៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២៣ ម៉ោង agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


