ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល បន្ទន់ជំហរ និង ពិចារណាដកទ័ពចេញពី លីបង់ និងត្រៀមជួបចរចា
មន្ត្រីយោធាអ៊ីស្រាអែល បានបញ្ជាក់ថា បេសកកម្មវាយលុកនានានៅក្នុងតំបន់ ត្រូវបានបញ្ចប់ហើយ ដូចនេះពុំចាំបាច់រក្សាកងទ័ពទាំងអស់ដែលកំពុងដាក់ពង្រាយ នៅក្នុងតំបន់ខ្សែក្រវាត់សន្តិសុខឲ្យនៅបន្តទីនោះទៀតឡើយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Haaretz នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦។
ចំណែកឯ កិច្ចចរចារវាងគណៈប្រតិភូលីបង់ និងអ៊ីស្រាអែល ត្រូវបានរំពឹងថា នឹងប្រព្រឹត្តទៅនៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ ដោយមានរបៀបវារៈស្តីពីការផ្ទេរការទទួលខុសត្រូវលើតំបន់មួយចំនួននៅភាគខាងត្បូងទៅឲ្យកងទ័ពលីបង់។

តាមរបាយការណ៍ពីស្ថានីយ៍ទូរទស្សន៍សាធារណៈរបស់អ៊ីស្រាអែល Kan News បានចុះផ្សាយដែរថា ពេលនេះ អាមេរិកកំពុងដាក់សម្ពាធឲ្យកងកម្លាំងកាន់កាប់របស់អ៊ីស្រាអែល ដកថយត្រឡប់ទៅកាន់ទីតាំងនានា តាមបណ្តោយខ្សែបន្ទាត់ដែលគេហៅថា «ខ្សែបន្ទាត់ពណ៌លឿង» នៅក្បែរព្រំដែនប៉ាឡេស្ទីនដែលកំពុងរងការកាន់កាប់។
ទោះជាយ៉ាងណាក៏ដោយ មន្ត្រីអ៊ីស្រាអែលម្នាក់បានប្រាប់ទូរទស្សន៍ Kan News ថា កងទ័ពពុំមានបំណងដកខ្លួនចេញពីខ្សែបន្ទាត់នោះឡើយ ប៉ុន្តែអាចនឹងដកចេញពីតំបន់មួយចំនួនដែលខ្លួនបានចូលកាន់កាប់កាលពីពេលថ្មីៗនេះនៅភាគខាងត្បូងលីបង់ ស្ថិតក្រោមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀង និងកិច្ចពិភាក្សានាពេលបច្ចុប្បន្ន។
យ៉ាងណាមិញ របាយការណ៍នេះបានលេចឡើង ចំពេលដែលសកម្មភាពការទូតកំពុងមានភាពមមាញឹកខ្លាំង បន្ទាប់ពីមានការចុះហត្ថលេខាលើអនុស្សរណៈនៃការឈប់បាញ់ កាលពីថ្ងៃ ទី១៨ ខែមិថុនា រវាងអ៊ីរ៉ង់ និងអាមេរិក ដែលតម្រូវឲ្យមានការបញ្ឈប់អរិភាពនៅលើគ្រប់សមរភូមិ រួមទាំងនៅលីបង់ផងដែរ។ បើតាមអាជ្ញាធរសុខាភិបាលលីបង់ ការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសលីបង់ បានសម្លាប់មនុស្សអស់ជាង ៤,០០០នាក់ ចាប់តាំងពីថ្ងៃទី២ ខែមីនាមក៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
ប្រមុខការពារជាតិអ៊ីស្រាអែល ប្រកាសដាច់ខាតមិនដកទ័ពចេញពីប្រទេសលីបង់ឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៣ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


