ព័ត៌មានអន្ដរជាតិ
ប្រមុខការពារជាតិអ៊ីស្រាអែល ប្រកាសដាច់ខាតមិនដកទ័ពចេញពីប្រទេសលីបង់ឡើយ
ស្ថានការណ៍នៅតំបន់មជ្ឈិមបូព៌ា បានបន្តធ្លាក់ចូលក្នុងភាពតានតឹងខ្លាំងឡើងវិញ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Israel Katz បានប្រកាសយ៉ាងដាច់អហង្ការ កាលពីថ្ងៃអាទិត្យ ទី២១ ខែមិថុនា ឆ្នាំ២០២៦ ថា កងទ័ពអ៊ីស្រាអែល នឹងមិនដកខ្លួនចេញពីទឹកដីភាគខាងត្បូងនៃប្រទេសលីបង់ឡើយ។

លោក Katz បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចុះផ្សាយដោយសារព័ត៌មាន The Times of Israel ថា ដ្បិតមានការប្រកាសឈប់បាញ់គ្នា ក៏កងទ័ពអ៊ីស្រាអែលនៅតែបន្តឈរជើងនៅគ្រប់ទីតាំងទាំងអស់ក្នុងតំបន់សុវត្ថិភាព ដើម្បីការពារសហគមន៍ប្រជាជននៅភាគខាងជើងរបស់ខ្លួន។
ការប្រកាសជំហរដ៏រឹងរូសនេះ បានធ្វើឡើង ចំពេលដែលសហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់ កំពុងចាប់ផ្ដើមបើកកិច្ចចរចាគ្នា នៅក្នុងប្រទេសស្វីស ដើម្បីស្វែងរកកិច្ចព្រមព្រៀងសន្តិភាពមួយដ៏យូរអង្វែង។ តាមពិតទៅ យោងតាមកិច្ចព្រមព្រៀងបណ្ដោះអាសន្នរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ គឺតម្រូវឲ្យមានការបញ្ឈប់រាល់ការវាយប្រហារគ្នានៅគ្រប់សមរភូមិទាំងអស់ រួមទាំងនៅក្នុងប្រទេសលីបង់ផងដែរ។ ប៉ុន្តែ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល បានអះអាងថា កងទ័ពអ៊ីស្រាអែលមិនមានការរឹតត្បិតណាមួយ ក្នុងការធ្វើប្រតិបត្តិការបោសសម្អាតការគំរាមកំហែងឡើយ ហើយទាំងរូបលោក និងនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ បានព្រមព្រៀងគ្នាច្បាស់លាស់ថា អ៊ីស្រាអែលដាច់ខាតមិនដកទ័ពថយទេ។
អ៊ីស្រាអែល បានបង្កើនការវាយប្រហារយ៉ាងខ្លាំងក្លាកាលពីថ្ងៃសុក្រ និងថ្ងៃសៅរ៍ ដោយបានទម្លាក់គ្រាប់បែកជាង ២០០លើក នៅភាគខាងត្បូង និងភាគខាងកើតនៃប្រទេសលីបង់។ កងទ័ពអ៊ីស្រាអែលអះអាងថា ខ្លួនដៅចំតែទីតាំងរបស់ក្រុមសកម្មប្រយុទ្ធហេសបូឡា ប៉ុន្តែបើតាមសេចក្ដីរាយការណ៍ពីក្រុមអ្នកយកព័ត៌មាន ការវាយប្រហារជាច្រើន បានធ្លាក់ចំផ្ទះសម្បែងប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។
យោងតាមរបាយការណ៍ពីក្រសួងសុខាភិបាលលីបង់ ការវាយប្រហារត្រឹមតែពីរថ្ងៃនោះ បានសម្លាប់មនុស្សអស់ ១០៥នាក់ និងរបួសជាង ១៥០នាក់ផ្សេងទៀត។ បើគិតជារួមមក ការវាយប្រហាររបស់អ៊ីស្រាអែលលើទឹកដីលីបង់ បានផ្តាច់ជីវិតមនុស្សជិត ៤ ០០០នាក់ និងបង្កឲ្យមានអ្នករងរបួសជាង ១២ ០០០នាក់ទៅហើយ គិតចាប់តាំងពីដើមខែមីនាមក។ រហូតមកដល់ពេលនេះ អ៊ីស្រាអែលនៅតែបន្តកាន់កាប់តំបន់មួយចំនួននៅភាគខាងត្បូងលីបង់ ដោយក្នុងនោះមានទឹកដីខ្លះពួកគេបានកាន់កាប់រាប់ទសវត្សរ៍មកហើយ ចំណែកឯតំបន់ខ្លះទៀតទើបតែដណ្តើមបាន អំឡុងពេលសង្គ្រាមថ្មីៗនេះប៉ុណ្ណោះ៕

ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


