ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង ចោទ អាមេរិក ជាអ្នកផ្តើមសង្គ្រាមកូរ៉េ ក្រោម«ផែនការរៀបចំទុកជាមុន»
កូរ៉េខាងជើង បានបន្តអះអាងជាថ្មីម្តងទៀតថា សង្គ្រាមកូរ៉េ (ឆ្នាំ១៩៥០-១៩៥៣) គឺជាលទ្ធផលនៃការឈ្លានពានរបស់អាមេរិក ក្រោម «ផែនការដែលបានរៀបចំទុកជាមុនយ៉ាងល្អិតល្អន់» ព្រមទាំងបានសង្កត់ធ្ងន់ពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការប្រឈមមុខដាក់គ្នាជាមួយកូរ៉េខាងត្បូង និងអាមេរិក។ នេះបើតាមសារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូងចុះផ្សាយនៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២៦។

ផ្អែកតាមកាសែត Rodong Sinmun ដែលជាសារព័ត៌មានផ្លូវការរបស់កូរ៉េខាងជើង បានចេញផ្សាយការអះអាងនេះ នៅក្នុងអត្ថបទវិចារណកថា ដើម្បីរំលឹកខួបលើកទី៧៦ នៃការផ្ទុះសង្គ្រាមកូរ៉េ ដោយសរសេរថា «នៅព្រឹកព្រលឹមថ្ងៃទី២៥ ខែមិថុនា ឆ្នាំ១៩៥០ កងទ័ពរាយការណ៍ជួរមុខរបស់កូរ៉េខាងត្បូង បានបើកការវាយលុកប្រដាប់អាវុធប្រឆាំងនឹងសាធារណរដ្ឋរបស់យើង។ ហេតុនេះ កូរ៉េខាងជើងត្រូវបង្ខំចិត្តចូលរួមក្នុងសង្គ្រាមការពារខ្លួនអស់រយៈពេល ១១២៩ ថ្ងៃ ដោយសារតែ «ការញុះញង់ឲ្យមានសង្គ្រាម» ពីសំណាក់ពួកចក្រពត្តិនិយមអាមេរិក។
សារព័ត៌មានដដែល ក៏បានបដិសេធទាំងស្រុង ចំពោះភាពស្របច្បាប់នៃការចូលរួមរបស់កងកម្លាំងអង្គការសហប្រជាជាតិ (UN) នៅក្នុងសង្គ្រាមកូរ៉េ ទោះបីជាក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តសេចក្តីសម្រេចចិត្តអំពាវនាវឲ្យបណ្តាប្រទេសជាសមាជិក ជួយជ្រោមជ្រែងដល់កិច្ចប្រឹងប្រែងសង្គ្រាមរបស់កូរ៉េខាងត្បូងក៏ដោយ។
នៅក្នុងអត្ថបទវិចារណកថាទំព័រមុខមួយផ្សេងទៀត កាសែតនេះបានជំរុញឲ្យប្រជាជនកូរ៉េខាងជើង បំពាក់អាវុធគំនិតខ្លួនឯងជាមួយនឹង «ស្មារតីតស៊ូប្រឆាំងអាមេរិក» យ៉ាងរឹងមាំ ដោយលើកឡើងពីការប្តេជ្ញាចិត្តរបស់ប្រទេសក្នុងការប្រយុទ្ធប្រឆាំងនឹងអាមេរិក និងកូរ៉េខាងត្បូង។
ទោះជាយ៉ាងណាក៏ដោយ បើតាមក្រុមអ្នកប្រវត្តិសាស្ត្រ បានបញ្ជាក់អះអាងម្តងហើយម្តងទៀតថា សង្គ្រាមកូរ៉េបានផ្ទុះឡើង នៅពេលដែលកងទ័ពកូរ៉េខាងជើងដែលដឹកនាំដោយរថក្រោះ បានបើកការឈ្លានពានចូលទៅក្នុងប្រទេសកូរ៉េខាងត្បូង។ ប្រទេសចំនួន១៦ រួមទាំងអាមេរិក ផងនោះ បានចូលរួមប្រយុទ្ធជាមួយកូរ៉េខាងត្បូង ក្រោមទង់ជាតិរបស់អង្គការសហប្រជាជាតិ អំឡុងពេលមានជម្លោះនោះ។
យ៉ាងណាក៏ដោយ រហូតមកទល់ពេលនេះ កូរ៉េខាងជើងនៅតែបន្តអះអាងថា សង្គ្រាមបានចាប់ផ្តើមឡើងដោយសារការឈ្លានពានពីខាងកូរ៉េខាងត្បូង ដោយពួកគេបានហៅសង្គ្រាមនេះថាជា «សង្គ្រាមរំដោះមាតុភូមិ» ហើយតែងតែប្រារព្ធពិធីអបអរសាទរថ្ងៃទី២៧ ខែកក្កដា ដែលជាថ្ងៃដែលកូរ៉េខាងជើង និងបញ្ជាការដ្ឋានអង្គការសហប្រជាជាតិ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបទឈប់បាញ់បញ្ចប់សង្គ្រាម ទុកជា «ទិវាជ័យជម្នះ»៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


