ព័ត៌មានជាតិ
កូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
នគរបាលរដ្ឋធានីសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ ស្នើឲ្យ នគរបាលរាជធានីភ្នំពេញ រៀបចំសន្និសីទ (ICPC) ជាលើកទី ២ នៅប្រទេសកម្ពុជា។

ក្រោយបញ្ចប់ដំណើរអញ្ជើញចូលរួមវេទិកាសន្និសីទក្រុមប្រឹក្សានគរបាលរដ្ឋ/រាជធានីអន្តរជាតិ (ICPC) នៅរដ្ឋធានីសេអ៊ូល រយៈពេល ២ ថ្ងៃ រួចមក គណៈស្នងការរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា ក៏សម្រេចបាននូវលទ្ធផល ក៏ដូចជាផ្លែផ្កាវិជ្ជមានច្រើន នៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំង ២។

ដំណើរអញ្ជើញទៅចូលរួមវេទិកាសន្និសីទ ក្រុមប្រឹក្សានគរបាលរដ្ឋ/រាជធានីអន្តរជាតិ (ICPC) នៅរដ្ឋធានីសេអ៊ូល នោះ ដឹកនាំគណៈប្រតិភូស្នងការរាជធានីដោយ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលបានអញ្ជើញទៅតាំងពីថ្ងៃទី ២៣ និង ធ្វើមាតុប្រទេសមកវិញនៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៦ ថ្មីៗ នេះ។

ការអញ្ជើញចូលរួមក្នុងវេទិការសន្និសីទដ៏មានសារៈសំខាន់ខាងលើ ធ្វើឡើងតបតាមការអញ្ជើញរបស់ លោក Park Jeong-bo ស្នងការ នៃទីភ្នាក់ងារនគរបាលទីក្រុងសេអ៊ូល និង ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។

លទ្ធផលដែលគណៈស្នងការរាជធានីភ្នំពេញទទួលបានរួមមាន ៖ រដ្ឋធានីសេអ៊ូល នឹងបង្កើនកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធជាមួយនគរបាលរាជធានីភ្នំពេញ តាមរយៈ ការផ្តល់ជំនួយឧបករណ៍សម្ភារៈបច្ចេកទេសជំនាញ និង ផ្តល់វគ្គបណ្តុះបណ្តាលប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា នាពេលខាងមុខ។ រដ្ឋធានីសេអ៊ូល នឹងបន្តយកចិត្តទុកដាក់គាំទ្រនគរបាលរាជធានីភ្នំពេញ លើកិច្ចសហប្រតិបត្តិការផ្សេងៗ ទៀត លើវិស័យសន្តិសុខសាធារណៈ។ ក្នុងនោះដែរ នគរបាលរាជធានីភ្នំពេញ ក៏ទទួលបានការគាំទ្រពីបណ្តាប្រទេសជាសមាជិក និង មោទនភាព និង ភាពជោគជ័យ នៅក្នុងវេទិកាសន្និសីទ (ICPC)។

ជាមួយគ្នានេះ ខណៈវេទិកាសន្និសីទ (ICPC) ជាការរៀបចំលើកទី ១ នៅរដ្ឋធានីសេអ៊ូល ប្រទេសកូរ៉េខាងត្បូង លោក Park Jeong-bo ស្នងការនគរបាលទីក្រុងសេអ៊ូល ក៏បានស្នើសុំនគរបាលភ្នំពេញ រៀបចំសន្និសីទនេះជាលើកទី ២ នៅប្រទេសកម្ពុជា ផងដែរ។

គួរបញ្ជាក់ថា ក្នុងវេទិកាសន្និសីទ (ICPC) លើកទី ១ ខាងលើនេះ មាន ៧ ប្រទេស ចូលរួម ក្នុងនោះរួមមាន ៖ កម្ពុជា , កូរ៉េខាងត្បូង , ចិន , ហ្វីលីពីន , អ៊ូសបេគីស្ថាន , វៀតណាម , ហូឡង់ និង អង្គការដៃគូអន្តរជាតិមួយចំនួនទៀតផងដែរ។ ចំពោះគោលបំណងសំខាន់ នៃវេទិការនេះ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងរដ្ឋ/រាជធានីជាសមាជិកក្រុមប្រឹក្សា (ICPC) ឆ្លើយតបចំពោះឧក្រិដ្ឋកម្មឆ្លងដែន និង ការធានាសុវត្ថិភាពពលរដ្ឋនៅបរទេស៕
អត្ថបទ ៖ សុភា
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoនិស្សិតបរទេស ១៧០នាក់ ទស្សនកិច្ចខេត្តរតនគិរី ស្វែងយល់ទេសចរណ៍ធម្មជាតិ និងវប្បធម៌ជនជាតិដើមភាគតិច


