ព័ត៌មានអន្ដរជាតិ
លោក Starmer ទំនងប្រជែងតំណែងដឹកនាំណាតូ ក្នុងឆ្នាំ២០២៨ បើ លោក Mark Rutte មិនបន្តតំណែង
លោក Keir Starmer ដែលនឹងចាកចេញពីតំណែងនាយករដ្ឋមន្ត្រីអង់គ្លេសនៅខែកក្កដា ឬក៏ខែសីហាខាងមុខ ក្រោយអង់គ្លេសរកឃើញនាយករដ្ឋមន្ត្រីថ្មី បានបង្ហាញការចាប់អារម្មណ៍ចង់ប្រជែងយកតំណែងអគ្គលេខាធិការរបស់អង្គការណាតូ ដែលជាស្ថាប័នសម្ព័ន្ធយោធាកំពូល។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Observer កាលពីថ្ងៃទី២៨ ខែមិថុនា។

យោងការចុះផ្សាយនោះ លោក Starmer មានចំណាប់អារម្មណ៍ចង់ក្លាយជាអគ្គលេខាធិការអង្គការណាតូ នៅពេលដែលអាណត្តិរបស់លោក Mark Rutte ត្រូវផុតកំណត់នៅឆ្នាំ ២០២៨ លើកលែងតែអាណត្តិនោះត្រូវបានបន្តតែប៉ុណ្ណោះ។
សេចក្តីរាយការណ៍នោះ បានលើកឡើងថា លោក Starmer នឹងត្រូវការការគាំទ្រជាបន្តបន្ទាប់ពីរដ្ឋាភិបាលនៃប្រទេសនានាជាសមាជិករបស់អង្គការណាតូ ដើម្បីទទួលបានជោគជ័យក្នុងការប្រជែងយកតំណែងដ៏សំខាន់នោះ។ ប្រភពដដែល បានឲ្យដឹងទៀតថា អ្នកគាំទ្ររបស់លោក Starmer បានចង្អុលបង្ហាញពីទំនាក់ទំនងជិតស្និទ្ធរបស់លោកជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ដោយ បានអះអាងថា អ្នកទាំងពីរជួនកាលថែមទាំង «ច្រឡំដៃចុចទូរស័ព្ទរកគ្នា» ដោយអចេតនាទៀតផង ព្រមទាំងទំនាក់ទំនងរបស់លោកជាមួយមេដឹកនាំអឺរ៉ុបផ្សេងទៀត។
ទោះជាយ៉ាងណា ការចង់បានតំណែងនេះអាចនឹងជួបភាពរអាក់រអួល ដោយសារតែទំនាក់ទំនងរបស់លោកជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក៏បានប្រែជាល្អក់កករផងដែរ ជុំវិញការបដិសេធរបស់លោក Starmer ក្នុងការគាំទ្រការវាយប្រហាររួមគ្នារបស់អាមេរិក និងអុីស្រាអែលលើប្រទេសអុីរ៉ង់។
ជាទូទៅ អគ្គលេខាធិការណាតូ គឺពឹងផ្អែកលើអតីតប្រមុខរដ្ឋាភិបាល ឬអ្នកការទូតជាន់ខ្ពស់ ដែលត្រូវបានជ្រើសរើសតាមរយៈការពិគ្រោះយោបល់ក្នុងចំណោមរដ្ឋជាសមាជិក ជាពិសេស ច្បាប់របស់ណាតូ គឺការតែងតាំងប្រមុខថ្មីត្រូវតែមានការយល់ព្រមជាឯកច្ឆន្ទចុងក្រោយពីសមាជិកទាំង ៣២ ប្រទេស ពោលគឺបើអាមេរិកវ៉េតូ ឬមិនព្រម គឺមិនអាចឡើងបានឡើយ។
គួរបញ្ជាក់ដែរថា កាលពីពាក់កណ្ដាលឆ្នាំ ២០២៤ លោក Keir Starmer បានដឹកនាំបក្សពលករ ឈ្នះឆ្នោតយ៉ាងធំធេង បញ្ចប់ការគ្រប់គ្រងរយៈពេល ១៤ ឆ្នាំរបស់បក្សអភិរក្សនិយម។ លោកបានសន្យាថានឹងកែទម្រង់សេដ្ឋកិច្ច និងនាំយកស្ថិរភាពមកជូនប្រទេសជាតិ។
យ៉ាងណា ក្រោយឡើងកាន់អំណាច រដ្ឋបាលរបស់លោកបានសម្រេចចិត្តដំឡើងពន្ធ និងកាត់បន្ថយការឧបត្ថម្ភធនផ្នែកសុខុមាលភាពសង្គម ដែលធ្វើឲ្យប្រជាជនអង់គ្លេសមិនពេញចិត្តយ៉ាងខ្លាំង។ លោកក៏រងការរិះគន់ថា ចំណាយពេលហោះហើរទៅបរទេសច្រើនជាងនៅមើលការខុសត្រូវសុខទុក្ខប្រជាជនក្នុងស្រុក។ ការបរាជ័យនេះ បានបង្កជាការបះបោរក្នុងជួរគណបក្ស ដោយសមាជិកសភាជិត ១០០ រូប រួមទាំងរដ្ឋមន្ត្រីជាច្រើនរូប បានដាក់សម្ពាធបង្ខំលោកឲ្យចុះចេញពីតំណែង ដើម្បីបើកផ្លូវឲ្យអ្នកថ្មីឡើងមកស្រោចស្រង់បក្សឡើងវិញ ទើបធ្វើឲ្យលោកស្រក់ទឹកភ្នែកប្រកាសលាលែងភ្លាមៗ៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
ពេលសវនាការជាមួយប្រមុខណាតូ លោក ត្រាំ លើករឿងខកចិត្តជាថ្មីទៀត ក្នុងសង្គ្រាមនៅអ៊ីរ៉ង់
-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
សន្តិសុខសង្គម១ សប្តាហ៍ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


