ព័ត៌មានអន្ដរជាតិ
មានការទម្លាយថា នាយករដ្ឋមន្ត្រី អង់គ្លេស លោក Starmer ត្រៀមខ្លួនលាលែងតំណែង
កាសែត Observer របស់អង់គ្លេស បានចុះផ្សាយថា នាយករដ្ឋមន្ត្រី លោក Keir Starmer ត្រូវបានរំពឹងថា នឹង លាលែងពីតំណែងនៅថ្ងៃចន្ទសប្តាហ៍នេះ ដោយកំណត់ពេលវេលាសម្រាប់ការចាកចេញរបស់លោក ទោះបីជាប្រភពរដ្ឋាភិបាលមួយអះអាងថា លោកនៅតែបន្តផ្តោតអារម្មណ៍លើការងារដឹកនាំប្រទេសក៏ដោយ។

ការគំរាមកំហែងដល់តំណែងរបស់លោក Starmer ដែលបានកើតឡើងជាច្រើនខែមកហើយនោះ បានកើនឡើងយ៉ាងខ្លាំងកាលពីថ្ងៃសុក្រ នៅពេលដែលគូប្រជែងគឺលោក Andy Burnham បានឈ្នះអាសនៈក្នុងសភា ដែលអនុញ្ញាតឲ្យលោកអាចបើកការប្រកួតប្រជែងតំណែងដឹកនាំជាផ្លូវការបាន។
របាយការណ៍របស់កាសែត Observer បានឲ្យដឹងទៀតថា លោក Starmer កំពុងពិភាក្សាអំពីបញ្ហានេះជាមួយភរិយារបស់លោក នៅឯភូមិគ្រឹះ Chequers មុនពេលធ្វើការសម្រេចចិត្តចុងក្រោយ ប៉ុន្តែមន្ត្រីជាន់ខ្ពស់គណបក្សពលករ (Labour Party) រំពឹងថា នឹងមានសេចក្តីថ្លែងការណ៍ច្បាស់លាស់ អំពីអនាគតរបស់លោកយ៉ាងហោចណាស់នៅថ្ងៃចន្ទ។
ទោះជាយ៉ាងណាក៏ដោយ ប្រភពពីរដ្ឋាភិបាលបាននិយាយថា លោក Starmer នៅតែផ្តោតលើការងាររបស់ខ្លួន ហើយបានចង្អុលបង្ហាញពីសេចក្តីថ្លែងការណ៍មុនៗរបស់លោកដែលបញ្ជាក់ពីជំហរនេះ។ មេដឹកនាំអង់គ្លេសរូបនេះបានថ្លែងកាលពីថ្ងៃសុក្រថា លោកនឹងតស៊ូប្រឆាំងនឹងការប្រជែងតំណែងណាមួយ ហើយបានជម្រុញគណបក្សពលករបដិសេធការបែកបាក់ដោយសារជម្លោះផ្ទៃក្នុង។
សូមបញ្ជាក់ថា លោក Starmer បានដឹកនាំគណបក្សពលករកណ្តាលឆ្វេងនិយម ឲ្យទទួលបានជ័យជម្នះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដីក្នុងឆ្នាំ ២០២៤ ប៉ុន្តែបច្ចុប្បន្នលោកកំពុងប្រឈមនឹងវិបត្តិនយោបាយធ្ងន់ធ្ងរ បន្ទាប់ពីជាប់ឆ្នោតបានតែប៉ុន្មានខែ ដោយសារការធ្លាក់ចុះប្រជាប្រិយភាពលឿន ដែលបណ្តាលមកពីរឿងអាស្រូវទទួលកាដូ ការប្រែប្រួលគោលនយោបាយ និងការមិនអាចដោះស្រាយវិបត្តិសេដ្ឋកិច្ចបានល្អ។ សម្ពាធនេះកាន់តែខ្លាំងឡើងជាមួយការត្រឡប់មកវិញរបស់លោក Andy Burnham ដែលអាចជាគូប្រជែងដណ្តើមតំណែង នាំឲ្យមានការពិភាក្សាអំពីការលាលែងពីតំណែង៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


