ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងកើនបន្តិចថ្ងៃនេះ ក្រោយធ្លាក់ចុះគំហុកសប្ដាហ៍មុន ខណៈអាមេរិក និងអ៊ីរ៉ង់បើកការវាយប្រហារថ្មី
តម្លៃប្រេងអន្តរជាតិបានកើនឡើងបន្តិចនៅលើទីផ្សារអាស៊ីនាព្រឹកថ្ងៃចន្ទនេះ ក្រោយធ្លាក់ចុះជាគំហុកកាលពីសប្ដាហ៍មុន ខណៈសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បើកការវាយប្រហារគ្នាជាថ្មី ទោះបីមានកិច្ចព្រមព្រៀងសន្ដិភាពបណ្ដោះអាសន្ន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅម៉ាក Brent បានកើនឡើង ៥២ សេន ឬ ០,៦២% ដល់ ៧២,៥១ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោងជាង ៧ ព្រឹកនៅទីក្រុងហុងកុង ខណៈតម្លៃប្រេងអាមេរិក WTI បានកើនឡើង ៧១ សេន ឬ ១,០៣% ដល់ ៦៩,៩៤ ដុល្លារ/បារ៉ែល។
យ៉ាងណាមិញ តម្លៃប្រេង Brent បានធ្លាក់ចុះគំហុក ១០,៦% កាលពីសប្ដាហ៍មុន ក្រោយអាមេរិក និងអ៊ីរ៉ង់ចុះកិច្ចព្រមព្រៀងសន្ដិភាពបណ្ដោះអាសន្ន ដែលធ្វើឱ្យការដឹកជញ្ជូនប្រេងកាត់តាមច្រកហ័រមូហ្សកើនដល់កម្រិតខ្ពស់បំផុតរាប់តាំងពីជម្លោះផ្ទុះឡើង។
យ៉ាងណាមិញ នាវាចរណ៍នៃកប៉ាល់ដឹកប្រេងបានថយចុះមកវិញ ក្រោយមានការវាយប្រហារលើកប៉ាល់ក្នុងច្រកហ័រមូហ្សកាលពីថ្ងៃព្រហស្បតិ៍ រួមទាំងកប៉ាល់ដឹកប្រេងមានទំនាក់ទំនងជាមួយប្រទេសកាតា ខណៈអាមេរិក និងអ៊ីរ៉ង់វាយប្រហារដាក់គ្នាជាថ្មីដោយចោទប្រកាន់ភាគីរៀងៗខ្លួនថារំលោភកិច្ចព្រមព្រៀង។
អ្នកជំនាញមើលឃើញថា ការវាយប្រហារចុងក្រោយគឺជាការផ្ដល់សញ្ញាថា ទីផ្សារប្រេងនៅតែមានការប្រែប្រួលខ្លាំង ទៅតាមការវិវត្តប្រចាំថ្ងៃនៃភាពតានតឹងអាមេរិក និងអ៊ីរ៉ង់៕
-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានជាតិ២០ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


