Connect with us

កីឡា

ក្រុម​ណាឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ វិសាខា ប៉ះ ស្នងការភ្នំពេញ ខណៈ អង្គរក្ស ប៉ះ ស្នងការ​ស្វាយរៀង ​រសៀល​នេះ?

បានផុស

នៅ

ការ​ប្រកួត​កីឡា​បាល់ទះ​តេជោលីគ រដូវ​កាល​ទី​៣ ឈាន​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ នា​រសៀល ថ្ងៃ​ពុធ ទី​១ ខែ​កក្កដា នេះ​ហើយ ​ដែល​ជា​ការ​ប្រកួត​រវាង​ វិសាខា ​ជា​មួយ ស្នងការរាជ​ធានី​ភ្នំពេញ វេលា​ម៉ោង ៣ រសៀល និង​ ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស ជា​មួយ ស្នងការ​ខេត្ត​ស្វាយរៀង វេលា​ម៉ោង ៥ ល្ងាច នៅ​សាល​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។

ក្រុម វិសាខា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុន​ឈាន​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ វិសាខា ធ្វើ​បាន​ល្អ​នៅ​ជុំ​ទី​២ បន្ទាប់​ពី​រៀប​ចំ​ខ្លួនគួរ​ឲ្យ​ចាប់​អារម្មណ៍​។ កាល​ពី​ជុំ​ទី១ វិសាខា ស្ថិត​នៅ​​លេខ ២ ពី​ការ​ប្រកួត​ឈ្នះ ​៥ និង​ចាញ់ ២។ ចំណែក ស្នងការរាជធានី​ភ្នំពេញ កាល​ពី​ជុំ​ទី​១ ឈ្នះ ៤ និង​ចាញ់ ៣ ស្ថិត​នៅ​លេខ ​៤ ។

ឈាន​ចូល​ជុំ​ទី​២ វិសាខា ឈ្នះ​ទាំង ៥ ប្រកួត ឈរ​លើ​កំពូលតារាង ខណៈ ស្នងការរាជធានី​ភ្នំពេញ បាន​ឈ្នះ ២ និង​ចាញ់ ៣ ស្ថិត​នៅ​លេខ ៤ ដើម្បី​ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។

ក្រុម ស្នងការ​ខេត្ត​ស្វាយរៀង

ប្រវត្តិ​ជួប​គ្នា ២ លើក​ ក្នុង​រដូវ​កាល​នេះ វិសាខា បាន​​ឈ្នះ ស្នងការរាជធានី​ភ្នំពេញ​ ទាំង​ ២ លើក​គឺ ឈ្នះ​ ៣-០ នៅ​ជុំ​ទី១ និងឈ្នះ ៣-១ នៅ​ជុំ​ទី២។

វិសាខា ផ្លាស់​ប្តូរ​កីឡាករ​បរទេសស្ទើរ​ទាំង​អស់​ក្រោយ​ចប់​ជុំ​ទី​១ ដោយ​រក្សា​ទុក​ដៃ​ប៉ះ​សេសញ្ជាតិ​ហ្វីលីពីន Retamar​ និង​​នាំ​​ចូល​ដៃ​ប៉ះ​សេបារាំង Simon Gill, ​ស្មាត់​បារាំង Gempin ស្មាត់​អាមរិក Kobrine និង អ្នក​ការពារ​កណ្តាល​ប្រេស៊ីល​ Renan ព្រម​ទាំងស្មាត់​កម្ពុជា​ វឿន វាសនា ដែល​ធ្វើ​ឲ្យ​ពួក​គេ​ខ្លាំង។ ចំណែក ស្នងការរាជ​ធានី​ភ្នំពេញ ប្រើ​ប្រាស់​កីឡាករ​ខ្មែរ​សុទ្ធ។

កីឡាករ​បរទេស​ទាំង ៣ នាក់​របស់ ស្នងការ​ខេត្ត​ស្វាយរៀង

នៅ​វេលា​ម៉ោង ៥ ល្ងាច​នេះ​គឺ​ជា​ការ​ប្រកួត​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុតរវាង​ក្រុម​លេខ ២ បញ្ជាការដ្ឋាន​អង្គរក្ស និង​ក្រុម​លេខ ៣ ស្នងការ​ខេត្ត​ស្វាយរៀង។ វា​ជា​ជំនួប​សង​សឹក​សម្រាប់ ក្រុម​ស្នងការ​​ខេត្ត​ស្វាយរៀង ដោយសារ​ជួប​គ្នា ២ ក្នុង​រដូវ​កាល​នេះគឺ​ចាញ់ ៣-១ នៅ​ជុំ​ទី​១ និង​ចាញ់ ៣-០ នៅ​ជុំ​ទី​២។

កាល​ពី​ជុំ​ទី១ បញ្ជាការដ្ឋាន​អង្គរក្ស ធ្វើ​បាន​យ៉ាង​ល្អ​ដោយ​ឈ្នះ​ទាំង ៧ ប្រកួត ស្ថិត​នៅ​កំពូល​តារាង ប៉ុន្តែ​ឈាន​ចូល​ជុំ​ទី​២ ពួក​គេបានឈ្នះ ៤ និង​ចាញ់ ១ ស្ថិត​នៅ​លេខ២។ ចំណែក​ស្នងការខេត្ត​ស្វាយរៀង វិញ កាល​ពី​ជុំ​ទី១ ឈ្នះ ៤ និង​ចាញ់ ៣ ស្ថិត​នៅលេខ ៥ ប៉ុន្តែ​ចូល​​ជុំ​ទី​ ២ ធ្វើ​បាន​ល្អ​ដោយ​ឈ្នះ ៣ និង​ចាញ់ ២ ស្ថិត​នៅ​លេខ ៣។

កីឡាករវិសាខា

ក្រោយ​ចប់​ជុំ​ទី១ បញ្ជាការដ្ឋាន​អង្គរក្ស បាន​បន្ថែម​ដៃ​ប៉ះសេសញ្ជាតិ​ឥណ្ឌូណេស៊ី Nizar Julfikar និង​ស្មាត់​ស្តាំ Dimas Saputra បន្ថែម​លើ​កីឡាករឥណ្ឌូណេស៊ី​​ដែល​មាន ៣ នាក់​ស្រាប់។ ចំណែក ស្នងការ​ខេត្តស្វាយរៀង បាន​​នាំ​ចូលកីឡាករ​បរទេស​ម្នាក់​ប៉ុណ្ណោះ​គឺកីឡាករ​ទុយនីស៊ី Marouan Belhaj Salah បន្ថែម​លើ​កីឡាករ​អាមេរិក Jalen Penrose និង​ស្មាត់​ឥណ្ឌា Praful។

កីឡាករ វឿន វាសនា

សូម​បញ្ជាក់​ថា ក្រុម​ឈ្នះ ត្រូវ​ប៉ះ ក្រុម​ឈ្នះ​ ដើម្បី​ដណ្តើម​ជើង​ឯក នៅ​ថ្ងៃ​សុក្រ​ទី​៣ ខែ​កក្កដា ហើយ​ក្រុម​ចាញ់ ប៉ះ ក្រុម​ចាញ់​ ​ដើម្បី​ដណ្តើម​ចំណាត់​ថ្នាក់​លេខ​៣៕

អ្នក​គាំទ្រ

អត្ថបទ៖ វិរបុត្រ
រូបថត៖ Sar Sokha

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម