ព័ត៌មានជាតិ
ផ្លូវ និងស្ពាន នៅខេត្តភាគពាយ័ព្យរងការជន់លិច ដោយសារទឹកភ្លៀង
លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា ភ្លៀងធ្លាក់ជាប់ៗគ្នានៅខេត្តភាគពាយ័ព្យ បណ្តាលឲ្យខ្សែផ្លូវ ស្ពាន រងការជន់លិចរយៈពេលខ្លី រំខានខ្លះដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។

តាមការបញ្ជាក់របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន ពោធិ៍សាត់ និងបាត់ដំបង បានឲ្យដឹងនៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦នេះថា ពេលនេះទឹកបានស្រក ខណៈដែលភ្លៀងនៅបន្តរលឹមឥតដាច់គ្រាប់។
រដ្ឋបាលស្រុកសំឡូត ខេត្តបាត់ដំបង បានប្រកាសថា ទឹកស្ទឹងក្រញូង និងស្ទឹងបរឡាង ទើបតែឡើងតិចតួចនៅឡើយ។
រដ្ឋបាលស្រុកសំឡូត កាលពីថ្ងៃទី៤ ខែកក្កដា បានប្រកាសដល់ប្រជាពលរដ្ឋក្នុងស្រុកសំឡូត ដែលរស់នៅតាមដងស្ទឹង អូរប្រឡាយ ប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះសុវត្ថិភាពមនុស្សចាស់ កុមារ និងទ្រព្យសម្បត្តិ ព្រមទាំងសម្ភារ:ផ្សេងៗ ព្រោះស្ថានភាពមេឃនៅតែបន្តភ្លៀងធ្លាក់មិនទាន់ឈប់។

មន្ទីរសាធារណការ និងដឹកជញ្ជូននៅខេត្តភាគពាយ័ព្យបន្តតាមដានស្ថានភាពទឹក និងត្រៀមខ្លួនជានិច្ចអន្តរាគមន៍ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ៕



-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


